អត្ថបទពាណិជ្ជកម្ម
ទីតាំង​២​កន្លែង​ដែល​តុបតែង​ខ្លោងទ្វារ និង​គោម​ស្អាតៗ​នេះ ចាំ​គ្រប់គ្នា​ទៅ​ថតរូប​
21, Mar 2019 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
មុន​ចូលឆ្នាំថ្មី​នេះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បានរៀបចំ​តុបតែង​រូប​ខ្លោងទ្វារ និង​ចង្កៀងគោម​អមដោយ​ក្បូរក្បាច់​ផ្កា​ខ្មែរ ដង្ហែ​ពេញ​ផ្លូវ​យ៉ាង​ស្រស់ស្អាត ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ឲ្យ​អ្នក​ទេសចរណ៍​គ្រប់រូប​ចូល​ថត​កម្សាន្ត​។​
 
​ចង្កៀងគោម​ទាំងនោះ គឺជា​សិល្បៈ​ស្រមោល​ដែល​បង្កើត​ចេញពី​ស្នាដៃ និង​គំនិត​របស់​សិល្បករ​ខ្មែរ និង​មាន​បែង​ចែកចេញជា​រាង​បេះដូង ផ្កាម្លិះ និង​ផ្កាយ ដែលជា​និមិត្ត​នៃ​ភាពរុងរឿង និង​សិរី​សួស្ដី​ឆ្នាំ​ថ្មី​។​
 
​គោម និង​ការតុបតែង​ដែល​ពោរពេញ​ដោយ​អំណរ​ឆ្នាំ​ថ្មី មាន​ដាក់​តាំងនៅ ២​កន្លែង គឺ​ស្ថិតនៅ​ខាងក្រៅ​ផ្សារ​ទំនើប AEON ១ និង ២ ដែលជា​ទីតាំង​ទូលាយ ងាយស្រួល​ចត​យានយន្ត និង​បរិយាកាស​ល្អ​។ អីចឹង  កុំ​ភ្លេច​នាំ​មិត្ត​ភ័ក្ដិ និង​គ្រួសារ​ទៅ​ថតរូប​ជុំគ្នា ដើម្បី​បង្ហោះ​ចូល Facebook និង Instagram ឲ្យ​ស្អាតៗ​ណា៎​។ 
 
​ចង់ដឹង​ផ្លូវ​ទាំងនោះ​ស្អាត​ប៉ុណ្ណា​អត់​? ទស្សនា​រូប​ខាងក្រោម​៖
 






















© រក្សាសិទ្ធិដោយ thmeythmey.com