អន្តរជាតិ
មូលហេតុ​អ្វី​បានជា​ឆ្កែ​លូ​?
24, Mar 2019 , 1:19 pm        
រូបភាព
​ឆ្កែស្រុក​ដែល​មនុស្ស​ចិញ្ចឹម​សព្វថ្ងៃ​ដំបូង​មាន​ដើមកំណើត​មកពី​សត្វ​ឆ្កែចចក​។ ឆ្កែចចក និង​សត្វ​ឆ្កែស្រុក​មាន​ទម្លាប់​មួយ​ស្រដៀង​គ្នា​គឺ​ស្រែក​លូ​។ តើ​មាន​ហេតុផល​អ្វី​នៅពេល​ក្រោយ​រឿងនេះ​?

 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ dogster.com គេ​ពន្យល់ថា សត្វ​ឆ្កែព្រៃ កាលពី​ដើមឡើយ តែង​លូ​ដើម្បី​កោះហៅ​គ្រួសារ​ឲ្យ​មកជួប​ជុំគ្នា នៅពេលដែល​ការ​ប្រមាញ់​ត្រូវបាន​បញ្ចប់​។ សំឡេង​លូ​មាន​លក្ខណៈ​វែង និង​លឺ​ជាង​សម្លេង​ដទៃៗ​ទៀត ងាយស្រួល​ក្នុងការ​ស្តាប់​ក្នុង​ទី​ព្រៃ​។ 
 
​ការ​លូ​នេះ ហាក់ដូចជា​បង្ហាញ​ពី​ទីតាំង​របស់​វា​ដែរ​។ ពេលខ្លះទៀត ឆ្កែ​លូ​ដើម្បី​ព្រមាន ឬ​បង្ហាញ​ពី​ភាព​
​អ​សុវត្ថិភាព​ទៅកាន់​ក្រុម​ឆ្កែ​ដទៃទៀត​។ ឆ្កែ​លូ​ដើម្បី​បំភ័យ​សត្វ​ដទៃ និង​ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​វា​។ មិនចាំបាច់​តែ​សត្វ​ទេ ពេលខ្លះ​មនុស្ស​ក៏មាន​អារម្មណ៍​ខ្លាច​នៅពេលដែល​សត្វ​ឆ្កែ​លូ​ដែរ​។ 
 
​ក្នុងករណី​ខ្លះទៀត សត្វ​ឆ្កែ​លូ​នៅពេលដែល​វា​មាន​អារម្មណ៍​ភ័យខ្លាច បែកបាក់ ឬ​ចង់បង្ហាញ​ពី​អារម្មណ៍មិនល្អ​របស់​វា​ទៅកាន់​ម្ចាស់​។ ប៉ុន្តែ​ពេលខ្លះ ឆ្កែ​លូ​នៅពេលដែល​សំលេង​មួយចំនួន​ដូចជា​សំលេង​ឡានទឹក ឡានពេទ្យ​នៅ​ជិត​ជាដើម​។ គេ​មិនដឹង​ច្បាស់​ថា មូលហេតុ​អ្វី​បានជា​ឆ្កែ​លូ​នៅពេលដែល​ពួកវា​លឺ​សំលេង​ទាំង​នោះទេ​។ តែ​គេ​អាច​សន្មត​ថា វា​មាន​ទំនាក់ទំនង​ជាមួយនឹង​ហ្សែ​ន​ពី​កំណើត​ដែល​បន្ត​មកពី​ច្រើន​ជំនាន់​របស់​វា​។​
 
​ឆ្កែ​ខ្លះ​លូ​នេះ​ពេលដែល​វា ក្រុមគ្រួសារ​របស់​វា ឬ​ម្ចាស់​វា​កំពុងមាន​គ្រោះថ្នាក់​។ ឆ្កែ​ខ្លះ​ត្រូវបាន​គេ​បង្ហាត់​ឲ្យ​ចេះ​លូ​ពេលដែល​វា​ឃើញ​មនុស្ស​រងរបួស​នៅក្នុង​ទី​កើតហេតុ ដើម្បី​ងាយស្រួល​សម្រាប់​អ្នក​ជួយសង្គ្រោះ​ទៅរក​។ ដូច្នេះ គេ​អាច​សន្និដ្ឋានបានថា វា​ជា​ធម្មជាតិ​របស់​សត្វ​នីមួយៗ​ដែលមាន​ទម្លាប់​លូ​ដែរ​៕  

Tag:
 ឆ្កែ​
 ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com