ជាតិ
លោក រៀល ខេមរិន្ទ្រ និងអ្នក​បានសិទ្ធិនយោបាយផ្សេងៗ អាចជួបជុំអ្នកគាំទ្របាន តែមិនមែនក្រោម​រូបភាព CNRP
25, Mar 2019 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ​២០១៩ នេះ បាន​អះអាងថា អតីតមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ អាចជួបជុំ​ក្រុមអ្នកគាំទ្រ​របស់ខ្លួន ប៉ុន្តែមិនអាចក្រោម​រូបភាព​គណបក្ស​ដែល​ស្លាប់ទៅហើយនោះទេ។



សម្តេច ហ៊ុន សែន បាន​លើក​ឡើងពីករណី លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ CNRP ដែល​អាច​ចេញចូល​កម្ពុជា និងជួបអ្នកគាំទ្រ​របស់ខ្លួន​ដោយសេរី។ អ្នកដែល​ទទួល​បានសិទ្ធិ​នយោបាយផ្សេងៗ ក៏អាច​ធ្វើបាន​ដូចគ្នា​ផងដែរ ប៉ុន្តែ​មិន​ត្រូវជាប់ពាក់ព័ន្ធនឹង​សកម្មភាព CNRP នោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com