ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្តក្រុងបុរាណត្រូវបាននាំពីអង់គ្លេស មកជួលឲ្យទេសចរដែលមកទស្សនាកម្ពុជា
× ភ្នំពេញ៖ ក្រៅពីរថយន្តបុរាណៗដែលមានរូបរាងតូចៗ និងទាក់ទាញនោះ នៅកម្ពុជា ក៏មានរថយន្តក្រុងបុរាណផងដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ទៀង សត្យា អ្នករចនាក្រហ្វិកនៅសណ្ឋាគារ MAADS បានប្រាប់ថា ក្រុងបុរាណ ដែល MAADS ដាក់ជួលគឺម៉ាក Associated Equipment Company (AEC) ម៉ូឌែល Routemaster ឆ្នាំ ១៩៨០។ លោកសត្យា បានឲ្យដឹងថា ឡានក្រុងពីរជាន់ពណ៌ក្រហមនេះ ជានិម្មិតរូបរាជធានីប្រទេសអង់គ្លេស តាំងពីឆ្នាំ១៩៥៨។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ទៀង សត្យាដូចតទៅ៖
ក្រុមហ៊ុន Marque បាន ផលិតរថយន្ដម៉ូឌែលដើមរហូតដល់ឆ្នាំ១៩៦៨ ក៏ប៉ុន្តែម៉ូឌែលបន្ទាប់មានរូបរាងបុរាណស្រដៀងៗ។ គេបានឈប់ផលិតរថយន្ដក្រុង Routemaster នៅឆ្នាំ២០០៥ ប៉ុន្តែរហូតដល់សព្វថ្ងៃនេះ ក៏នៅតែមានឡានក្រុងសាធារណៈមួយខ្សែ នៅទីក្រុងឡុងដ៍ ដែលប្រើរថយន្ដបុរាណនោះ ដូចសម័យមុនដែរ។ សូមបញ្ជាក់ថា ម៉ាសិនស្ថិតនៅខាងមុខ។ ហើយត្រូវបានផលិត Rotemaster ទាំងអស់ក្នុងរោងចក្រ Southall នៅទីក្រុង Bristol ដែលមួយចំនួនមានចង្កូតខាងឆ្វេង ដើម្បីលក់ទៅក្រៅស្រុក៕
Tag:
រថយន្តបុរាណ
ឡានក្រុងបុរាណ
យានយន្ត
រថយន្ត
Automobile
StarAuto
© រក្សាសិទ្ធិដោយ thmeythmey.com