ជាតិ
ពីនេះ ពីនោះ
«​ជលយាន និង​ថលយាន​» មានន័យ​ខុសគ្នា​បែបណា​?
22, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ «​យាន​» ថា​ជា​គ្រឿង​ដឹកនាំ​,​គ្រឿង​នាំ​បន្ទុក​ទៅមក​,​គ្រឿង​សម្រាប់​ជិះ ដូចរ​ទះ​,​រថ​,​ទូក ជាដើម​។ វចនានុក្រម បាន​ឲ្យ​និយមន័យ​ពាក្យ «​ជលយាន​» ថា ជា​យានជំនិះ​ខាង​ផ្លូវទឹក គ្រឿង​ដឹកនាំ​ទៅមក​ខាងជើង​ទឹក​។ ចំណែក «​ថលយាន​»​ជា​គ្រឿង​សម្រាប់​ផ្លូវគោក ដែលមាន​ដូចជារ​ទះ​ជាដើម​។



​តាមរយៈ​ពាក្យ​«​យាន​»​ដែល​សម្តេច​ទ្រង់​បាន​ពន្យល់​នោះ មាន​ពាក្យ​ដទៃទៀត​ប្រើ​ដោយ​ផ្សំ​ជាមួយនឹង​ពាក្យ​យាន​ដែរ នោះ​មាន​ពាក្យ យានបាត្រ គឺ​សំដៅលើ​ទូក​កោ្ត​ង​ធំ ដូចជា​កប៉ាល់​ជាដើម​។

​ទោចក្រយាន យាន​មាន​កង់​ពីរ ដូចជា ម៉ូតូ កង់ រ​ទះ​កង់​។ ត្រី ចក្រយាន មានដូចជា​ឡាន ជាដើម​។ យានមាស សំដៅលើ​ប​ល្ល័​ង្គ គ្រឿង សែង​មួយ​ប្រភេទ មាន​ភ្នាក់ដៃ​មាន​បង្អែក រចនា​វិចិត្រ​ផ្សេងៗ សម្រាប់​ក្សត្រិយ៍​ទ្រង់​គង់​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com