ជាតិ
អាថ៌កំបាំង​ជិត​១​ពាន់​ឆ្នាំ​មួយ​ត្រូវបាន​រកឃើញ​នៅ​ស្រះ​អង្គរវត្ត​
16, Apr 2022 , 3:15 pm        
រូបភាព
​សៀមរាប​៖ អាថ៌កំបាំង​ដ៏​ធំ​មួយ​នៃ​ប្រាសាទអង្គរវត្ត ត្រូវបាន​ក្រុម​អ្នក​បុរាណវិទ្យា​ទើបនឹង​ប្រទះឃើញ នោះ​គឺ​សំណង់​ឈើ​លាយ​នឹង​ថ្ម​ដែល​កប់​នៅ​កណ្ដាល​ស្រះ​អង្គរវត្ត​។ នេះ​ជា​អាថ៌កំបាំង​ជិត​១​ពាន់​ឆ្នាំ ហើយក៏​ជា​ភស្ដុតាង​បែប​វិទ្យាសាស្ដ្រ​ថ្មី​មួយ​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​រចនាសម្ព័ន្ធ​ប្រាសាទអង្គរវត្ត​។​

 
​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​សំណង់​ឈើ​លាយ​ថ្ម​មួយ​ដែលមាន​អាយុ​ជិត​១​ពាន់​ឆ្នាំ ដែល​កប់​ក្នុង​រណ្ដៅ​ចំ​កណ្ដាល​ស្រះ​ខាងជើង​ប្រាសាទអង្គរវត្ត​។ ការរកឃើញ​នេះ ខណៈដែល​ក្រុម​អ្នកជំនាញ​កំពុង​ស្ដារ​រចនាសម្ព័ន្ធ និង​លើក​តម្លៃ​សោភ័ណភាព​ស្រះ​នេះ​ឡើងវិញ​។ 
 
​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា សំណង់​ដ៏​អាថ៌កំបាំង​នេះ​គឺ​ទាក់ទង​ទៅនឹង​ដំណើរការ​នៃ​ការកសាង​ស្រះ និង​ប្រាសាទ ក៏ដូចជា​ស្របតាម​ដំណើរ​វិវត្តន៍​នៃ​មនុស្ស​ដែល​រស់នៅ​មិន​ដាច់​តាំងពី​សម័យ​កសាង​រហូត​ដល់​សម័យ​ទំនើប​។ 
 
​លោក អ៊ឹម សុខ​រិទ្ធី មិនទាន់​អាច​បញ្ជាក់ថា​សំណង់​ឈើ​នោះ​ជា​ប្រភេទ​អ្វី​នៅឡើយ គ្រាន់តែ​សភាព​ឈើ​គឺ​នៅ​មាំ​ល្អ ដែលមាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ កប់​កណ្ដាល​ស្រះ​។ អ្នកជំនាញ​នឹង​បន្ត​ពង្រីក​រណ្ដៅ​កំណាយ​បន្ថែម ដើម្បី​ដឹង​ច្បាស់​ពី​ទ្រង់ទ្រាយ​សំណង់​នេះ​៕
 
​សូម​ស្ដាប់​ការពន្យល់​បន្ថែម​របស់​លោក អ៊ឹម សុខ​រិទ្ធី ដែល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៥ មីនា នៅ​ទីតាំង​កំណាយ​ដូចតទៅ​៖


 











Tag:
 អង្គរវត្ត​
  ស្រះ​ខាងជើង​អង្គរវត្ត​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com