ជាតិ
ពីនេះ ពីនោះ
«​ជំរំ​»​សំដៅលើ​ទី​សម្រាប់​ស្នាក់អាស្រ័យ ចំណែក​«​ជំរុំ​»​សំដៅលើ​ការជួបជុំ​!
31, Jul 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ជំរំ​» សំដៅលើ​ទីកន្លែង​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន​។ ចំណែក​«​ជុំរុំ​»​សំដៅលើ​ការជួប​ជុំគ្នា​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះ​ស​ង្ឈ​រាជ ជួន ណាត​។



​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​ជំរំ​»​ថា​ជាទី​សម្រាប់​ស្នាក់អាស្រ័យ​បណ្តោះអាសន្ន ដោយ​ធ្វើ​អំពី​មែកឈើ ឬ​ចំបើង​។ ភាគច្រើន​គេ​បោះជំរំ​ដោយ​រៀបចំ​ជាត​ង់​សម្រាប់​ស្នាក់អាស្រ័យ​នៅ​កន្លែង​ដែលមាន​ព្រៃភ្នំ​។ 
 
​ពាក្យ​«​ជុំរុំ​»​វិញ បញ្ជាក់​ពី ការជួប​ជុំគ្នា​ដោយ​គ្មាន​សល់​ម្នា​ក់ណា​ទេ​។ ភ្ញៀវ​បានមក​ជំរុំ​គ្នា​អស់ហើយ កុំ​ទាន់​អាល​និយាយ​ការណ៍ ចាំ​ជំរុំ​គ្នា​អស់​សិន​។ នេះ​បើតាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​ដដែល​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com