ពីនេះ ពីនោះ
រូបត្លុក
បើប្តី និងប្រពន្ធរវល់តែឈ្លោះគ្នា កូនចៅពិតជាអស់អនាគត!
×
ភ្នំពេញ៖ គ្មាននរណាម្នាក់ចង់បង្កើតជម្លោះឡើយ។ ប៉ុន្តែ ជម្លោះនៅតែកើតឡើងរវាងបុគ្គល និងបុគ្គល រវាងក្រុម និងក្រុម។ល។ ក្នុងគ្រួសារក៏ដូចគ្នាដែរ គ្មានប្តី ឬប្រពន្ធណាចង់ឈ្លោះគ្នាឡើយ។ ប៉ុន្តែ ការយល់ច្រឡំ ការមិនអន់ឱនឲ្យគ្នាទៅវិញទៅមក ការប្រចណ្ឌ ឥទ្ធិពលផ្សេងៗពីគ្រួសារទាំងសងខាង សុទ្ធសឹងតែអាចបង្កឲ្យមានជម្លោះរវាងប្តី និងប្រពន្ធទាំងអស់។ រាល់ជម្លោះក្នុងគ្រួសារ ជាពិសេស ប្តី និងប្រពន្ធ ពិតជាជះឥទ្ធិពលខ្លាំងទៅលើកូនចៅ។ កូនចៅមិនចង់ឃើញឪពុកម្តាយស្រែកដាក់គ្នា ឬប្រើអំពើហិង្សាដាក់គ្នាឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com