ជាតិ
CDC អនុម័តគម្រោងវិនិយោគផលិតសំបកកំប៉ុងនៅស្រុកកណ្តាលស្ទឹង និងកែច្នៃសារាយសមុទ្រនៅព្រៃនប់
30, Aug 2020 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួនពីរ ដែលមានទុនវិនិយោគប្រមាណជាង៤២លានដុល្លារ លើការបង្កើតរោងចក្រ ផលិតសំបកកំប៉ុង-គម្របកំប៉ុង និងរោងចក្រកែច្នៃសារាយសមុទ្រ ដែលបានផ្ដល់ឱកាសការងារដល់ពលរដ្ឋជាង ៣០០កន្លែង។

 
បើតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៩ ខែសីហា ក្រុមហ៊ុនទាំងពីរ ដែល CDC បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ រួមមាន៖
 
១,ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO,LTD នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦,៥លានដុល្លារ លើការបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង ដែលស្ថិតនៅភូមិព្រៃទទឹងនិងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងនេះ នឹងផ្ដល់ឱកាសការងារដល់ពលរដ្ឋបានចំនួន ១១២កន្លែង។ 

 រូបភាពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

២, ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO,LTD នឹងវិនិយោគទុន ប្រមាណ ៦,៣លានដុល្លារ ដោយផ្ដល់ការងារដល់ពលរដ្ឋបាន ១៨៨កន្លែង លើការបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕


 រូបភាពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

Tag:
 CDC
  វិនិយោគ
  ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com