ជាតិ
ក្រសួងយុត្តិធម៌មានទីប្រឹក្សាអម៣៨រូបទៀត តែពុំទទួលប្រាក់បំណាច់មុខងារ
30, Aug 2020 , 10:29 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ចំនួន ៣៨រូប ដែលសុទ្ធតែពុំទទួលប្រាក់បំណាច់មុខងារ។



បើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី ២៩ ខែសីហា ទីប្រឹក្សាថ្មីទាំង៣៨រូប គឺមានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន៦រូប និងឋានៈស្មើអគ្គនាយកចំនួន៣២រូប រួមមាន៖ លោក រស់ មុនិន្ទៈ លោក ឃុត កែវសុត្ថា លោក លី សុខឡាយ លោក អ៊ុំ រតនា លោក វង្ស ភក្កី និងលោក សិទ្ធិ រតនា មានឋានៈស្មើអនុរដ្ឋលេខាធិការ។ 
 
រីឯ លោក គីម សុជាតិ លោក ធួន សុធា លោក ទី វណ្ណដេត លោកស្រី ជា សុកនួន លោក ម៉ែន មុនីតារា លោក ហួន វិទ្យា លោក កែវ ពេជ្ជនៈ លោក ចាំង សុជាតិ លោក ប៉ុន ទី លោក ជា ភារ៉ា លោក វង្ស រដ្ឋា លោក វាំង សុវណ្ណារ៉ា លោក ខាត់ វិចិត្រ លោក ប៉ូច ពៅ លោក ផន ឈៀងឡេង លោក ឡេង សុខហេង លោក អ៊ឹម រចនា លោក អ៊ួន ឡាង លោក ស៊ីង លីហេង លោក ឃឹម ខេម៉ា និងលោក សៅ សុវណ្ណារ៉ា លោក លាស់ គីមយោង លោក វ៉ាន់ថាន់ ពៅដារ៉ា លោកស្រី សារី ម៉ារីយ៉ា លោក ញឹប សុខឿន លោក នី វិចិត្រ លោក វ៉េង បញ្ញា លោក យូ លីមហួត លោកយ៉ុន ប៊ុនណា លោក យិច ពុទ្ធិកោសល្យ លោក សៅ សម្បិត្ត និងលោក លី សុវណ្ណបញ្ញា មានឋានៈស្មើអគ្គនាយក៕
 

Tag:
 ព្រះមហាក្សត្រ
 ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com