ជាតិ
ពីនេះ ពីនោះ
«​ម៉ាស់​» និង «​អាល់កុល​» ជា​ពាក្យ​ក្លាយ​ពី​ភាសា​អង់គ្លេស និង​បារាំង​
01, Dec 2022 , 7:29 am        
រូបភាព
«​ម៉ាស់​»​ដែលជា​ពាក្យ​កម្ចី​ពី​អង់គ្លេស​សរសេរថា Mask ហើយក៏​ជា​ពាក្យ​កម្ចី​ពី​បារាំង​ដែល​សរសេរថា Masque​។ ចំណែក​«​អាល់កុល​»​ជា​ពាក្យ​កម្ចី​ពី​អង់គ្លេស​ដែល​សរសេរថា Alcohol ហើយ​សរសេរ​ជា​ភាសា​បារាំង​ថា Alcool​។

 
​ពាក្យ​«​ម៉ាស់ និង​អាល់កុល​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ប្រើ​នៅក្នុង​សម័យ​កំពុង​តែមាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​សម្ភារ​សំខាន់​សម្រាប់​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ពាក្យ​ទាំងពីរ​នេះ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​ពី​អ្នកជំនាញ​ផ្នែក​អក្សរសាស្ត្រ​ថា​ឯកភាព​ឲ្យ​ប្រើពាក្យ​ទាំងពីរ​នេះ​នៅឡើយ​ទេ​។ 
 
​ប៉ុន្តែ​កន្លងមក អាជីវករ​ដែល​លក់​ម៉ាស់ និង​អាល់កុល​នៅតាម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាននាំគ្នា​ប្រើពាក្យ​ទាំងពីរ​នេះ​ខុសៗ​គ្នា​។ ខ្លះ​សរសេរថា​«​ម៉ាស់​»​ទៅ ខ្លះទៀត​សរសេរថា​«​ម៉ាស​» ខ្លះ​សរសេរ​ជា​«​អាល់កុល​»​ខ្លះ​សរសេរ​ជា​«​អាកុល​»​។ 
 
​ទោះបី​មិនទាន់មាន​ការឯកភាព​ឲ្យ​ប្រើពាក្យ​ណាមួយ​ក្រសួងសុខាភិបាល​បានកំណត់​យកពាក្យ​ទាំងពីរ​នេះ​មក​ប្រើ​ក្នុង​សា្ថ​ន​ការណ៍​ដែល​ក្រសួង​បានប្រកាស​ពី​ការរកឃើញ​អ្នក​ផ្ទុក​ជំងឺ និង​អ្នកជា​សះស្បើយ​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com