ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់​យ៉ា​អួរ​ថែរក្សា​សម្រស់​
10, Sep 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​យ៉ា​អួរ​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​ពី​ផល​ល្អៗ​នៃ​យ៉ា​អួរ​ចំពោះ​សម្រស់​ឡើយ​។ ថា​តើ​យ៉ា​អួរ​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សម្រស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​យ៉ា​អួរ​ថែ​សម្រស់ ៖

 
១. សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​យ៉ា​អួរ​ស្រស់ៗ​លើ​ស្បែក​សម្រាប់​រយៈពេល​ប្រហែល ១ ឬ ២ នាទី ហើយ​ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១០ នាទី​សឹម​ងូតទឹក​សម្អាត​ចេញ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
២. សម្រាប់​ជួយ​ឱ្យ​ស្បែក​ភ្លឹ​រលោង​មាន​សុខ​ភាពល្អ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​កា​កាវ ១ ស្លាបព្រា​បាយ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ និង​យ៉ា​អួរ ៤ ស្លាបព្រា​បាយ ចូលគ្នា​ឱ្យ​សព្វ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​ដែល​លាង​សម្អាត​ស្អាត​និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ ម៉ាស​បិតមុខ​នេះ​នឹង​ជួយផ្ដល់​សំណើម​ដល់​ស្បែក កម្ចាត់​ភាព​នឿយហត់ និង​ស្រអាប់​។ អ្នក​អាចអនុវត្ត ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. កម្ចាត់​មុន​ក្បាល​ខ្មៅ​និង​មុន​ក្បាល​ស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​យ៉ា​អួរ​ជាមួយ​ម្សៅ​អង្ករ​ក្នុង​បរិមាណ​ស្មើគ្នា​ឱ្យក្លាយ​ជា​ល្បាយ​ខាប់​មួយ​។ លាប​ម៉ាស្សា​ល្បាយ​ត្រង់​កន្លែង​ដែលមាន​បញ្ហា​ក្នុង​ចលនា​បែប​រង្វង់​យឺតៗ និង​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. បំបាត់​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​
 
​លាប​យ៉ា​អួរ​មួយ​ស្រទាប់​ស្ដើង​ក្រោម​ភ្នែក និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១៥ នាទី ដើម្បី​បំបាត់​បញ្ហា​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​។ អ្នក​អាចអនុវត្ត​រាល់ថ្ងៃ​សម្រាប់​រយៈពេល ១ សប្តាហ៍​។​
 
៥. សម្រាប់​ដោះស្រាយ​បញ្ហា​សក់​បែក​ចុង​
 
​យ៉ា​អួរ​អាចជួយ​បន្ថយ​បញ្ហា​សក់​បែក​ចុង​និង​ទប់ស្កាត់​ការខូចខាត​ដែល​បណ្ដាលមកពី​ការ​បែក​ចុង​នេះ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​យ៉ា​អួរ​ក្នុង​បរិមាណ​សមល្មម​លើ​ចុង​សក់​និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល​ពី ១៥ ទៅ ៣០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
​ចំណាំ​៖ អ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់​យ៉ា​អួរ​សុទ្ធ ឬ​គ្មាន​ជាតិ​ស្ករ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com