ជាតិ
រូបត្លុក
សារបបួលផឹកស្រា ចែករំលែកលឿន និងច្រើនជាងសារអប់រំ !
12, Sep 2020 , 7:59 am        
រូបភាព
ដោយ:
បច្ចុប្បន្ន បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសក្នុង Messenger និង Telegram មានការចែករំលែកព្រោងព្រាតនូវសារ «ថ្មើរហ្នឹងហើយអត់ញ៉ាំប៊ីយែរទេអី»។ សារដែលនិយាយលេងសើច និងបញ្ចុះបញ្ចូលឲ្យមនុស្សសេពគ្រឿងស្រវឹងនេះ ហាក់ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើន ដែលខុសពីសារក្នុងន័យអប់រំ។

 
ឃ្លានេះ ត្រូវបានអ្នកខ្លះយកទៅបង្កើតជាបទចម្រៀង និងការសំដែងកំប្លុកកំប្លែង ហើយបើទោះបីមានការបញ្ចូលសារអប់រំនៅក្នុងនោះក៏ដោយ ប៉ុន្តែវាហាក់ដូចជាគ្មានឥទ្ធិពលទាល់តែសោះ ពីព្រោះជាច្រើនបន្តកាត់យកត្រឹមតែឃ្លាបបួលគ្នាផឹកទៅបង្ហោះតៗគ្នាដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com