ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ទប់ស្កាត់ “​ជំងឺមហារីក​ឈាម​” កុំ​រំលង​អត្ថបទ​នេះ​
30, Sep 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​។ ថា​តើ​អាហារ​អ្វីខ្លះ​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ឥទ្ធិពល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ៖

 
១. បន្លែ​ផ្លែឈើ​ស្រស់ៗ​
 
​បន្លែ​ផ្លែឈើ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើឱ្យ​ការទទួល​ទាន​អាហារ​នេះ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​បាន​យ៉ាង​ប្រសើរ​។ បន្លែ​ផ្លែឈើ​ស្រស់ៗ​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ផងដែរ​។ ហើយ​ការ​រលាក​ក្នុង​រាងកាយ គឺជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​ជំងឺមហារីក​។​
 
២. អាហារ​សម្បូរ​ប្រូតេអ៊ីន​
 
​វា​ពិតជា​សំខាន់​ខ្លាំងណាស់​ក្នុងការ​ផ្ដល់ឱ្យ​រាងកាយ​នូវ​បរិមាណ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​គ្រប់គ្រាន់​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺមហារីក​។ សាច់មាន់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ ប៉ុន្តែ​ចូរ​ចៀសវាង​ទទួលទាន​ស្បែក​។ រីឯ​សាច់ជ្រូក​និង​សាច់គោ​វិញ ចូរ​ជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​ប្រូតេអ៊ីន​ដែល​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​។​
 
៤. អាហារ​មាន​ផ្ទុក​បាក់តេរី​ល្អ​
 
​បរិមាណ​គ្រប់គ្រាន់​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ ក៏ដូចជា​ធ្វើឱ្យ​រាងកាយ​អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ប្រសើរ​ផងដែរ​។ យ៉ា​អួរ​សុទ្ធ និង​គីម​ឈី​ជាដើម​សុទ្ធ​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​បាក់តេរី​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com