ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​បំបាត់​ស្នាម​មុន កុំ​រំលង​អត្ថបទ​នេះ​
01, Oct 2020 , 6:59 am        
រូបភាព
​ជាធម្មតា​នរណាៗ​ក៏​ចង់បាន​ស្បែក​មុខ​សរ​លោង​ស្រស់ស្អាត​ដែរ​! ប៉ុន្តែ​ការ​ស្រមៃ​នេះ​តែង​ត្រូវបាន​រំខាន ដោយសារ​បញ្ហា​ស្នាម​មុន​ដែល​ពិបាក​ព្យាបាល​កម្ចាត់​ចេញ​។ ទោះជា​យ៉ាងណា ឈប់​បារម្ភ​ខ្លាំង​ថា​នឹងត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន ទទួលរង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​នៃ​ផលិតផល​កម្ចាត់​ស្នាម​មុន និង​ខាត​ពេលវេលា​យូរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទៀត​ទៅ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បែប​ធម្មជាតិ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​កម្ចាត់​ស្នាម​មុន​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. តែ​បៃតង​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នកត្រូវការ ៖ ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​, តែ​បៃតង ១ កញ្ចប់​តូច​, ទឹក​ក្ដៅ និង​ហ្វូ​ម​លាង​សម្អាត​មុខ​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​ក្នុង​ទឹក​ក្ដៅ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៣ នាទី​។ យក​កញ្ចប់​តែ​ចេញ​និង​ទុកឱ្យ​ចុះ​ត្រជាក់​។ កាត់​កញ្ចប់​តែ ដើម្បី​ស្រង​យក​ស្លឹក​តែ​ចេញ​។ លាយ​ស្លឹក​តែ​ជាមួយ​ទឹកឃ្មុំ​។ លាង​សម្អាត​មុខជា​មួយ​ហ្វូ​ម រួច​ជូត​ផ្ដិត​ថ្នមៗ​ដល់​ស្ងួត​។ លាប​ស្លឹក​តែ​បៃតង​ទឹកឃ្មុំ​លើ​មុខ រួច​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. ផ្នែក​ពណ៌​ស​នៃ​ស៊ុត និង​ទឹក​ក្រូចឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ៗ​ជាមួយ​ផ្នែក​ពណ៌​ស​មួយ​គ្រាប់​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​មុខ​។ ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​តាម​ក្រោយ​។​
 
៣. ប្រទាល​កន្ទុយក្រពើ​និង​ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ ២ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ស្នាម​មុន​។ រងចាំ​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com