ជាតិ
អ្នកក្រីក្របន្តបានប្រាក់ឧបត្ថម្ភពីរដ្ឋ ខណៈអ្នកមានជីវភាពប្រសើរត្រូវបានដកហូតបណ្ណសមធម៌វិញ
27, Dec 2020 , 9:59 pm        
រូបភាព
ក្រុមមន្រី្តក្រសួងសង្គមកិច្ចចុះពិនិត្យគ្រួសារក្រីក្រនៅខេត្តមណ្ឌលគិរី (រូបពីក្រសួងសង្គមកិច្ច)
ក្រុមមន្រី្តក្រសួងសង្គមកិច្ចចុះពិនិត្យគ្រួសារក្រីក្រនៅខេត្តមណ្ឌលគិរី (រូបពីក្រសួងសង្គមកិច្ច)
ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ក្រសួងសង្គមកិច្ច បានចេញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្តម្ភជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ជុំទី៣ លើកទី៣ ដែលក្នុងនោះមានពលរដ្ឋក្រីក្រជា៦៥ម៉ឺនគ្រួសារ បានទទួលប្រាស់ឧបត្តម្ភជាង១១៧លានរៀល នៅក្នុងអំឡុងកូវីដ-១៩។


 
នៅថ្ងែទី២៦ ខែធ្នូ ឆ្នាំ២០២០ គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ដែលមានគ្រួសារចំនួនជាង៨១ម៉ឺនគ្រួសារ បានទៅផ្ទៀងផ្ទាត់ និងទទួលបានថវិការជាង៧៤លានរៀល។ ចំណែក គ្រួសារដែលទទួលបានបា្រក់ឧបត្តម្ភជុំទី៣ ក្នុងខែធ្នូ មានចំនួនជាង៧៤លានរៀល។
 
ពលរដ្ឋសរុបជាង៦៥ម៉ឺនគ្រួសារទទួលបានការឧបត្តម្ភសរុបជុំទី៣ លើកទី៣ ដោយមានការចំណាយថវិកា ជាង ៧៩៥លានរៀល។
 
ក្រៅពីគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ ក៏មានប្រាក់ឧបត្តម្ភជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចំណាយថវិការសរុបជាង ៣២ម៉ឺនរៀល ដោយមានអ្នកចុះឈ្មោះសរុបទាំងស្រ្តីនិងកុមារ ៤២នាក់ និងអ្នកអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពចំនួន៣៤៨នាក់ រួមទាំងអ្នកសម្រាលប្រចាំថ្ងៃចំនួន១០៦នាក់។ 
 
គួរបញ្ជាក់ផងដែរថា ក្រសួងផែនការងារ បានដកសមធម៌ពីពលរដ្ឋក្រីក្រជាង១.៥ម៉ឺនគ្រួសារ ក្រោយរកឃើញថា ពួកគេមានជីវភាពប្រសើរឡើងវិញ។ នេះបើការបញ្ជាក់របស់លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការងារ៕
 

Tag:
 បណ្ណសមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com