កីឡាជាតិ
ជាតិ
ហែលទឹក៖ ម៉ាត់ថេវ សម្រេចបាន​ក្នុងថិរវេលា ៥៥:៦៦វិនាទីលើ​វិញ្ញាសាហែលមេអំបៅ​១០០ម៉ែត្រ​
17, Dec 2021 , 4:29 pm        
រូបភាព
កីឡាករខ្មែរ-អាម៉េរិក ម៉ាត់ថេវ ហ្វ្រេង​តារាបាននីឈី (Mathew Frank Bennici) បានចំណាតថ្នាក់លេខ៣ ក្នុងHeat ទី១ និងចំណាត់ថ្នាក់លេខ៦៧ នៃអត្តពលិក៨៨នាក់ ក្នុងវិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបមេអំបៅ ដោយបានបញ្ចប់វិញ្ញាសាក្នុងថិរវេលា ៥៥:៦០ វិនាទី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកកីឡាហែលទឹកពិភពលោក-អាងហែលទឹក២៥ម៉ែត្រ (15th FINA World Swimming Championships -25m 2021) នៅប្រទេសអារ៉ាប់រួម (United Arab Emirates) ខណៈ កីឡាករ មនត្រស ផានសុវណ្ណអារុន (MONTROSS Phansovannarun), កីឡាការិនី ម៉ីលិតាន មីននិក (Mei-Li Tan MINNICH) និង កាំង មុយនីន (KAING Muynin) ត្រៀមធ្វើការប្រកួតនៅ ក្នុង២វិញ្ញាសា ។

 
កីឡាករ ម៉ាត់ថេវ ហ្វ្រេង​តារាបាននីឈី បានបញ្ចប់វិញ្ញាសារបស់ខ្លួន ដោយក្នុងថេរៈវេលា ៥៥:៦០ វិនាទី ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នងHeat ទី១ និងចំណាត់ថ្នាក់លេខ៦៧ នៅក្នុងចំណោមអត្តពលិកសរុប៨៨នាក់ ដែលមាន៩ Heat នៅក្នុងវិញ្ញាសានេះ ។ គួរបញ្ចាក់ ចំណាត់ថ្នាក់ទីមួយក្នុង Heat 1 កីឡាករអ៊ូបេគីស្ថាន  Eldor USMONOV និងចំណាត់ថ្នាក់លេខ២ កីឡាករអ៊ូហ្គង់ដា Jesse Ssuubi SSENGONZI ។


 
កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងទៅ ជម្រើសជាតិរូបនេះ ធ្វើបានយ៉ាងល្អ បើទោះជាមិនបានជ័យលាភី លើវិញ្ញាសា ២០០ម៉ែត្រ ហែលរបៀបមេអំបៅ តែជាលទ្ធផលវិជ្ជមានមួយ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងការដំណាងឲ្យកម្ពុជា ។
 
ដោយឡែក កីឡាករ និងកីឡាការិនី ៣រូបទៀត ត្រៀមប្រកួត ក្នុង២វិញ្ញាសាផ្សេងពីគ្នា ។ មនត្រស ផានសុវណ្ណអារុន ត្រូវត្រៀមខ្លួនប្រកួត លើវិញ្ញាសា ហែលសេរីបុរស ១០០ម៉ែត្រ និង ៥០ម៉ែត្រ ។ កីឡាការិនី ម៉ីលិតាន មីននិក ប្រកួតលើវិញ្ញាសា ហែលបែបកង្កែប ១០០ម៉ែត្រ និង ហែលបែបមេអំបៅ ១០០ម៉ែត្រ ខណៈ កីឡាការិនី កាំង មុយនីន ត្រៀមប្រកួតលើវិញ្ញាសា ហែលបែបមេអំពៅ ៥០ម៉ែត្រ និង បែបសេរី ៥០ម៉ែត្រ ៕

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com