រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យអប់រំ របស់ប្រទេសកម្ពុជា មូលនិធិព្រីនស៍ ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នាពេលថ្មីៗនេះ បានធ្វើបទសម្ភាសវគ្គចុងក្រោយសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ របស់ខ្លួន។
![](https://image.thmeythmey.com/pictures/2024/03/08/picture2.jpg)
នៅឆ្នាំនេះ គណៈកម្មាធិការអាហារូបករណ៍បានកំណត់ជ្រើសរើសបេក្ខជនចុងក្រោយចំនួន ១០០ នាក់ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ក្នុងចំណោមបេក្ខជនសរុបចំនួន ១៩០០ នាក់ ដោយក្នុងនោះយើងផ្តោតលើ បេក្ខជនដែលបានបង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកដល់អនាគតរបស់ប្រទេសកម្ពុជាតាមរយៈ ការបេជ្ញាចិត្តលើមុខជំនាញសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សានានា។ ការសម្ភាសចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ ព្រីនស៍ ហូលឌីង គ្រុប ដោយមានជំនួយស្ម័គ្រចិត្ត ពីនិសិ្សតអាហារូបករណ៍ជំនាន់ទី១ និងជំនាន់ទី២ ជាច្រើនផងដែរ។
យើងពិតជាមានសេចក្តីសោមន្សរីករាយដែលមានការគោរពអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃសម្ភាសន៍អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣។ លោកបានកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមមួយនេះសម្រាប់ការដើរស្របតាមគោលដៅអភិវឌ្ឍលើវិស័យ អប់រំជាតិផងដែរ។
![](https://image.thmeythmey.com/pictures/2024/03/08/picture3.jpg)
លោក សាន វឌ្ឍនា មានប្រសាសន៍ថា «អាហារូបករណ៍ ចេន ហ្ស៊ី តំណាងឱ្យការបោះជំហាន យ៉ាងសំខាន់ឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់យុវជនរបស់យើង និងការដឹកនាំប្រទេសជាតិរបស់យើង ឆ្ពោះទៅ រកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។»
លោកមានប្រសាសន៍បន្ថែមថា «យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង មូលនិធិព្រីនស៍ ហើយយើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្កើតឱកាសនានា សម្រាប់ និស្សិតកម្ពុជាដែលមានទេពកោសល្យ។»
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលស្គាល់ពីជីវប្រវត្តិ និងសេចក្តីប្រាថ្នាផ្សេងៗគ្នារបស់បេក្ខជននីមួយៗនៅក្នុងអំឡុងពេលនៃវគ្គសម្ភាសន៍ចុងក្រោយ។ លោក Gabriel Tan បានកត់សម្គាល់ថា «ភាពសម្បូរបែប និងការប្តេជ្ញាចិត្តរបស់បេក្ខជនទាំងនេះ គឺជាចំណុចលេចធ្លោរបស់ពួកគេ។ សេចក្តីប្រាថ្នារបស់ពួកគេ និងគោលដៅដែលប្រើប្រាស់ជំនាញសិក្សាសម្រាប់អភិវឌ្ឍនាពេលអនាគត ផ្តល់ឱ្យយើងនូវ ទំនុកចិត្តលើសក្តានុពលរបស់ពួកគេ ក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។»
ចំពោះដំណើរការជ្រើសរើសនិសិ្សតសម្រាប់អាហារូបករណ៍នេះ ត្រូវបានធ្វើឡើងដោយម៉ត់ចត់ ការវាយតម្លៃផ្តោត សំខាន់លើ សមិទ្ធិផលនៃការសិក្សា គុណភាពនៃភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការបង្ហាញចក្ខុវិស័យ សម្រាប់ការរីកចម្រើន ផ្ទាល់ខ្លួន និងសង្គមជាតិ។ ភាពខិតខំខ្នះខ្នែងរបស់បេក្ខជនក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសកម្ពុជា គឺជាប្រធានបទដែលតែងតែលើកឡើងក្នុងបទសម្ភាស។
![](https://image.thmeythmey.com/pictures/2024/03/08/picture4.jpg)
គួរបញ្ជាក់ផងដែរថា លទ្ធផលបេក្ខជនដែលទទួលបានអាហារូបករណ៍ចំនួន ១០០ នាក់ នឹងត្រូវប្រកាសនាពាក់កណ្ដាល ខែមីនា នៅលើគេហទំព័រហ្វេសបុក និងវេបសាយផ្លូវការរបស់ មូលនិធិព្រីនស៍។
អាហារូបករណ៍ ចេន ហ្ស៊ី តែងតែឆ្ពោះទៅមុខជានិច្ចជាមួយនឹងការប្តេជ្ញាចិត្តក្នុងការជំរុញការបង្កើតថ្មីភាពជាអ្នក ដឹកនាំ និងការចូលរួមរបស់ប្រជាជនកម្ពុជាប្រកបដោយគុណភាព និងគុណតម្លៃដោយស្ថិតក្រោមការដឹកនាំរបស់
លោក ចេន ហ្ស៊ី និងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប។ កម្មវិធីនេះមានគោលបំណងធ្វើជាមូលដ្ឋាន គ្រឹះសម្រាប់បណ្ដុះបណ្ដាលអ្នកដឹកនាំនាពេលអនាគតសម្រាប់ ប្រទេសកម្ពុជា។
អំពីអាហារូបករណ៍ ចេន ហ្ស៊ី៖
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។
ចាប់តាំងពីវត្តមានដំបូងរបស់កម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី បានជួយដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលផ្តល់ឱកាសនិងអនុញ្ញាតឱ្យពួកគេបន្តមានលិទ្ធិភាពក្នុងការសិក្សានូវជំនាញដែលខ្លួនស្រឡាញ់ដើម្បីមាន ចំណេះជំនាញរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលអនាគត។
អំពីមូលនិធិព្រីនស៍៖
មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព ។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស ។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.២លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៦ លានដុល្លារ ។
(អត្ថបទពាណិជ្ជកម្ម)