ជាតិ
វីដេអូ
វត្តមាន«ខនហ្វីរេល»នៅទឹកដីអង្គរ ផ្ដល់ផលចំណេញដល់វិស័យទេសចរណ៍ និងពាណិជ្ជ​កម្ម
11, May 2024 , 11:29 am        
រូបភាព
ខនហ្វីរេល បើកសាខាថ្មី នៅក្រុងសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
ខនហ្វីរេល បើកសាខាថ្មី នៅក្រុងសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។
សៀមរាប៖ ក្រុមហ៊ុន ខនហ្វីរេល ដែលជាសហគ្រាសផលិតផលខ្មែរ ស្តង់ដាអន្តរជាតិបាន​បើក​សម្ពោធ​សាខាថ្មី នៅក្រុងសៀមរាប។ ជុំវិញការបើកសាខាថ្មីនៅទឹកដីអង្គរនេះ ត្រូវបាន
អាជ្ញាធរខេត្ត មើលឃើញថា នឹងផ្ដល់ផលប្រយោជន៍ដល់ក្នុងវិស័យទេសចរណ៍​ខេត្តសៀមរាប។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនា​បទសម្ភាសដូចខាងក្រោម៖ 



ក្រោយប្រតិបត្តិការអស់រយៈពេល១៧ឆ្នាំ ក្រុមហ៊ុន ខនហ្វីរេល បានបើកសាខាថ្មីរបស់ខ្លួន នៅទឹកដីអង្គរ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ សាខាក្រុមហ៊ុនខនហ្វីរេល នៅ​ខេត្ត សៀមរាប មានទីតាំងនៅបណ្ដោយផ្លូវព្រះសីហនុ ទល់មុខសណ្ឋាគារសូហ្វីតែល ក្រុង សៀម​រាប។
 
​លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លើកឡើងថាសាខាថ្មីក្នុងក្រុងសៀមរាប នេះ នឹងចូលរួមចំណែកក្នុងវិស័យទេសចរណ៍។ លោក អ៊ឹង គឹមលាង ពន្យល់ដូច្នេះ៖ «កាលណាយើងមាន ផ្សារលក់ផលិតផលកសិកម្មដែលមានឈ្មោះល្បី បានធ្វើឱ្យមានការ ទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិបន្ថែម»។ 

ខនហ្វីរេល បើកសាខាថ្មី នៅក្រុងសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ 

ហាងថ្មីរបស់ខនហ្វីរេល លើ​ទឹកដីអង្គរ ក៏ជាឱកាសដែលធ្វើឱ្យទេសចរ ពិសេសទេសចរ អន្តរជាតិ បានប្រើ​ប្រាស់​ផលិតផលខ្មែរដែល​មានគុណភាព និងស្តង់ដាអន្តរជាតិ​។ មិនតែ ប៉ុណ្ណោះ វាក៏នឹងផ្តល់ចំណេញក្នុងផ្នែកពាណិជ្ជកម្ម សម្រាប់ខេត្តទេសចរណ៍មួយនេះផង ដែរ។ នេះជា​ការលើកឡើង របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សៀមរាប។
 
​«ពាក់ព័ន្ធនឹងវិស័យពាណិជ្ជ​កម្ម មានន័យថាដំណើរកិច្ចការនេះ នឹងអាចជួយចំណូលបាន ទាំងក្រុមហ៊ុន និងប្រជាជនក្នុងខេត្តសៀមរាបដែរ។ ហើយផលិតក្នុងខេត្តសៀមរាប ដែលមានគុណភាពល្អ ក៏អាចដាក់លក់ក្នុងហាងនេះ។ អ៊ីចឹង ជាឱកាសល្អសម្រាប់ទាំង អស់គ្នា»។ លោក ភឿន គឹមលី បន្ថែមដូច្នេះ។

ខនហ្វីរេល បើកសាខាថ្មី នៅក្រុងសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។ 

គួរជម្រាបផងដែរថា ក្រុមហ៊ុនខនហ្វីរេលជាសហគ្រាសខ្មែរដំបូងគេដែលបានកែច្នៃ​ធន​ធានក្នុងស្រុកចេញពីត្នោត ប្រមាណ​៣០មុខ ដូចជាស្ករត្នោត, ស្រាទឹកត្នោត និង​ទឹកខ្មេះ​ជាដើម។
 
គោលដៅរបស់ក្រុមហ៊ុនខ្មែរមួយនេះ គឺចង់លើកកម្ពស់វិស័យកសិកម្ម និងគាំទ្រ​ផលិតផលក្នុងស្រុកដើម្បីរក្សាតម្លៃផលិតផលជាតិ និងបង្កើនកម្រៃដល់កិសករកម្ពុជា។  ផលិតផលទាំងនោះ សុទ្ធសឹងមានលក់នៅទីផ្សារអន្តរជាតិធំៗដូចជា បារាំង ជប៉ុន ចិន វៀតណាម អាល្លឺម៉ង់ អាម៉េរិក ឥណ្ឌូណេស៊ី តៃវ៉ាន់ និងប្រទេសដទៃទៀត៕ 

ផលិតផលពីត្នោត របស់ក្រុមហ៊ុនខលហ្វីរេល។ 

 ផលិតផលម្រេច របស់ក្រុមហ៊ុន ខលហ្វីរេល។

ផលិតផលស្រាត្នោត របស់ក្រុមហ៊ុន ខលហ្វីរេល។ 

Tag:
 ThmeyThmey
  ខនហ្វីរេល
  សៀមរាប
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com