កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករប្រេស៊ីល៩រូបលេងនៅ EPL ជាប់ជម្រើសជាតិ ទៅ Copa America
11, May 2024 , 2:42 pm        
រូបភាព
ក្រៅពី Casemiro, Antony, Richarlison និង Gabriel Jesus មានកីឡាករប្រេស៊ីល ៩រូបប្រកបអាជីពនៅ Premier League ជាប់ជម្រើសជាតិប្រេស៊ីលទាំង២៣ ទៅកាន់ការប្រកួត Copa America ឆ្នាំ២០២៤។



គ្រូបង្វឹកប្រេស៊ីលលោក Dorival Jr បានប្រកាសសមាសភាពកីឡាករ២៣រូបហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ទ្វីបអាម៉េរិក Copa America ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅទឹកដីសហរដ្ឋអាម៉រិក ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។
 
ចំណោមកីឡាករ២៣រូប លោក លោក Dorival Jr បានជ្រើសរើសភាពច្រើនជាកីឡាករវ័យក្មេង ហើយប្រកបអាជីពនៅលីគទាំង៥នៅអឺរ៉ុប។ យ៉ាងណាក៏ដោយ កីឡាករប្រេស៊ីលមានឈ្មោះល្បីមួយចំនួនធំមិនជាប់ក្នុងជម្រើសលោក Dorival Jr ឡើយ ដែលរួមមាន Casemiro, Antony ខ្សែបម្រើ Manchester United ខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal។ Neymar ដែលជាសះស្បើយពីរបួសសរសៃពួរជង្គង់ហើយក្តី ក៏មិនត្រូវបានកោះហៅជួយក្រុមជម្រើសជាតិដែរ។
 
កីឡាករប្រកបអាជីពនៅលីគកំពូលអង់គ្លេស រួមមានរួមជាមួយអ្នកចាំទី Alisson និង Ederson របស់ Liverpool និង Manchester City ខ្សែការពារ Gabriel និងខ្សែប្រយុទ្ធ Gabriel Martinelli របស់ក្រុមកាំភ្លើងធំ សុទ្ធតែជាប់ឈ្មោះ ជាមួយខ្សែបម្រើ Bruno Guimaraes (Newcastle), Douglas Luiz (Aston Villa), Andreas Pereira (Fulham), Joao Gomes (Wolves) និង Lucas Paqueta (West Ham)។
 
លោក Dorival Jr ក៏បានជ្រើសរើស Endrick ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំរបស់ Palmeiras ដែលនឹងចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ ទៅជួយប្រេស៊ីល នៅទឹកដីអាម៉េរិកនេះផងដែរ។ កីឡាករ Real Madrid ៣រូបរួមមាន Militao, Rodrygo និង Vinicius Jr ក៏មានឈ្មោះផងដែរ។
 
សមាសភាពកីឡាករប្រេស៊ីលទាំង២៣រូប សម្រាប់ប្រជែង Copa America 2024៖
 
អ្នកចាំទី៖ Alisson (Liverpool), Bento (Athletico PR), Ederson (Man City)
ខ្សែការពារ៖ Beraldo (PSG), Militao (Real Madrid), Gabriel (Arsenal), Marquinhos (PSG), Danilo (Juventus), Couto (Girona), Arama (Athletico MG), Wendell (Porto)
ខ្សែបម្រើ៖ Pereira (Fulham), Guimaraes (Newcastle), Luiz (Aston Villa), Gomes (Wolves), Paqueta (West Ham)
ខ្សែប្រយុទ្ធ៖ Endrick (Palmeiras), Evanilson (Porto), Martinelli (Arsenal), Raphinha (Barcelona), Rodrygo (Real Madrid), Savinho (Girona), Vinicius Jr (Real Madrid)៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com