ជាតិ
«ប្រឡាយលេខ១៥» ខេត្តតាកែវ​ ជាប្រភពទឹកកសិកម្មនិងជាផ្លូវនាវាចរដឹកទំនិញចេញចូលវៀតណាម
11, May 2024 , 4:09 pm        
រូបភាព
ភ្នំពេញ៖ «ប្រឡាយលេខ១៥» ដែលតភ្ជាប់ពីស្រុកអង្គរបុរី មកក្រុងដូនកែវ ខេត្តតាកែវ មានតួនាទីមិនត្រឹមបម្រើឱ្យការងារស្រោចស្រពដីកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកទំនិញ ឬកសិផល ដោះដូរជាមួយវៀតណាមផងដែរ។ នេះគឺជាគម្រោងស្ដារឡើងវិញ ដែលមានចម្ងាយ៥៦គីឡូម៉ែត្រ និងអាចផ្ដល់ទឹកស្រោចស្រពដីកសិកម្មរបស់ពលរដ្ឋប្រមាណ១៥ ០០០ហិកតា ហើយបច្ចុប្បន្ន​ សម្រេចបាន៧០ភាគរយហើយ។



សម្ដេច ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ឧសភា «ប្រឡាយលេខ១៥» ប្រវែងជាង៥៦គីឡូម៉ែត្រ ក្នុងនោះមានប្រឡាយមេ ចំនួន៤ខ្សែ ស្មើនឹង៣៦,៧៣២គីឡូម៉ែត្រ, ប្រឡាយរងទី២ ចំនួន១១ខ្សែ ស្មើ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣ ចំនួន១០ខ្សែ ស្មើ៨,៦៤៦ គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏មានស្ថានីយបូមទឹក១កន្លែង បំពាក់ដោយម៉ូទ័របូមទឹក៤គ្រឿង ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ 
 
«ប្រឡាយមេ១៥» មានទីតាំងកាត់ស្រុកអង្គរបុរី ស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ។ ប្រឡាយដ៏វែងនេះ អាចផ្តល់ការស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន១៥ ០០០ ហិកតា និងជាផ្លូវនាវាចរសម្រាប់ប្រជាកសិករដឹកទំនិញចេញ-ចូលប្រទេសវៀណាម និងនៅក្នុងតំបន់ផងដែរ។ នៅរដូវប្រាំងក៏អាចធ្វើដំណើរតាមខ្នងប្រឡាយទាំងសងខាង ដែលជាកន្លែងសម្រាប់ប្រជានេសាទរកត្រី និងបង្កង ក៏ដូចជាផ្លូវទឹកដល់អ្នកទេសចរលំហែ ចាប់ពីក្រុងដូនកែវ រហូតដល់ទន្លេបាសាក់ ផងដែរ៕ 
 










Tag:
 ប្រឡាយលេខ១៥
  ខេត្តតាកែវ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com