ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រោយពេលបាយរួច មិនអាចធ្វើរឿងនេះជាដាច់ខាត
13, May 2024 , 6:59 am        
រូបភាព
តាមពិតទៅមនុស្សមួយចំនួនចូលចិត្តធ្វើរឿងមួយចំនួនក្រោយពេលបាយខ្លាំងណាស់ ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញប្រសិនជាអ្នកមានក្រោយពេលបាយរួច។

 
1. អ្នកមិនអាចងូតទឹកភ្លាមឡើយក្រោយពេលបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អដោយសារតែក្រពះ និងពោះវៀនអ្នកគ្មានឈាមហូរគ្រប់គ្រាន់មកផ្គត់ផ្គង់ដំណើរការទាំងមូល។
 
2. មានមនុស្សជាច្រើនក្រោយពេលដែលពិសារបាយច្រើនរួចតែងតែបន្ធូរខ្សែក្រវ៉ាត់នៅចង្កេះជានិច្ច ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកធ្វើបែបនេះយូរ ក្រពះអ្នកអាចនឹងយារធ្លាក់ដោយមិនដឹងខ្លួន។
 
3. ក្រោយពេលដែលអ្នកញ៉ាំបាយរួច ឈាមភាគច្រើនដែលមានក្នុងខ្លួនអ្នកនឹងរត់ទៅក្រពះ ជាហេតុដែលធ្វើឲ្យខួរក្បាលអ្នកខ្វះឈាមបណ្តោះអាសន្ន នោះប្រសិនជាអ្នកបើកឡានភ្លាម វាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់យ៉ាងងាយ ដូចនេះអ្នកគួរតែបើកឡានក្រោយពេលពិសារបាយមួយម៉ោងទើបមានសុវត្ថិភាព។
 
4. ប្រសិនជាអ្នកចង់ច្រៀង អ្នកគួរតែច្រៀងមុនបាយ ព្រោះក្រោយពេលបាយរួច បើអ្នកច្រៀង វាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនល្អ ជាហេតុដែលធ្វើឲ្យក្រពះរំលាយអាហារមិនបានស្រួលឡើយ ដូចនេះអ្នកគួរតែច្រៀងមុនបាយ ឬក្រោយពេលពិសាររួចចំនួនមួយម៉ោង។
 
5. អ្នកមិនអាចគេងភ្លាមបានឡើយក្រោយពេលពិសារបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះរំលាយអាហារមិនបានល្អ ថែមទាំងអាចធ្វើឲ្យអ្នកមានអាការៈវិលមុខក្រោយពេលក្រោកពីគេង ដោយសារតែឈាមដើរមិនបានល្អ ដូចនេះអ្នកអាចគេងបានក្រោយពិសារបាយរួចចំនួនពី១៥ទៅ២០នាទី។
 
6. ប្រសិនជាអ្នកញ៉ាំទឹកតែដែលក្រាស់ក្រោយពិសារបាយរួច វានឹងអាចធ្វើឲ្យអ្នកខ្វះឈាមបាន ដោយសារតែនៅពេលដែលអាហារប៉ះជាមួយនឹងសារធាតុដែលមានក្នុងតែ វានឹងបង្អាក់មិនឲ្យរាងកាយអ្នកស្រូបយកជាតិដែកឡើយ ដូចនេះយូរទៅវាអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមបាន។
 
7. មានមនុស្សមួយចំនួនចូលចិត្តពិសារផ្លែឈើក្រោយបាយខ្លាំងណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន ដោយសារតែនៅពេលដែលវាចូលទៅក្នុងក្រពះអ្នក វានឹងមិនអាចរំលាយបានឡើយ ព្រោះអាហារដែលអ្នកពិសារចូលទៅមុនបានបង្អាក់មិនឲ្យវារំលាយបានឡើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com