ជាតិ
វីដេអូ
ទេសចរអាចជិះកាយ៉ាកមើលសត្វស្លាបតាមព្រៃកោងកាង នៅត្រពាំងសង្កែ
14, May 2024 , 3:39 pm        
រូបភាព
កំពត៖ សហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងខេត្តកំពត។ ក្រៅពីការដាំកូនកោងកាង  ទេសចរជាតិ និងអន្តរជាតិ អាចជិះទូកកាយ៉ាកកម្សាន្ត គយគន់ព្រៃកោងកាង និងសត្វស្លាប ដែលមករកចំណី នាពេលទឹកនាច។ បើតាមលោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ទេសចរនិយមជិះទូកទេសចរណ៍ ទស្សនាព្រៃកោងកាង តែការជិះកាយ៉ាកមិនមានច្រើននោះទេ ព្រោះចំនួនកាយ៉ាកមានតិច និងមានតម្លៃថ្លៃ។



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 
 

ព្រៃកោងកាងប្រមាណ ៤០ហិកតា ជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍ត្រពាំងសង្កែជិត ៦០គ្រួសារ តាមរយៈការមកកម្សាន្តរបស់ទេសចរ។ ព្រៃនេះ ជាជម្រកដ៏សំខាន់របស់ជីវចម្រុះដូចជា សត្វ ក្តាម បង្កង។ ក្រៅពីនេះ ព្រៃកោងកាង ក៏ជាសម្បុកសត្វស្លាបជាច្រើនប្រភេទ ដែលមានវត្តមាននៅជាប់មាត់សមុទ្រនៃខេត្តកំពត។
 
ដើម្បីអាចទៅដាំកូនកោងកាងបាន ទេសចរត្រូវជិតទូក ប្រមាណ៤គីឡូម៉ែត្រ និងប្រើថេរវេលា ១៥នាទី តាមព្រែកក្បាលរមាស។ ទូកទេសចរណ៍ចំនួន១៦ទូក បានតម្រៀបជាជួរនៅសហគមន៍ ដោយបើកបរដោយប្រជាសហគមន៍ក្មេងចាស់។ ទូកមួយមានតម្លៃ ៦ម៉ឺនរៀល ផ្ទុកមនុស្សបានប្រហែល១០នាក់។ អ្នកបើកទូក មមាញឹកខ្លាំងនារដូវបុណ្យទាន និង ថ្ងៃចុងសប្តាហ៍។ ភ្ញៀវដែលមកកម្សាន្តច្រើនគឺជាភ្ញៀវជាតិ មកពីបណ្តាខេត្តនានា  និងភាគច្រើនមកពីរាជធានីភ្នំពេញ៕
 

Tag:
 ThmeyThmey
  កាយ៉ាក
  ព្រៃកោងកាង
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com