ជាតិ
កិច្ចបញ្ជាន់រូបក្នុងពិធីសុំទឹកភ្លៀងនៅប្រាសាទបន្ទាយសំរ៉ែ
15, May 2024 , 6:59 pm        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បានរៀបចំពិធីសុំទឹកភ្លៀងនៅបរិវេណប្រាសាទបន្ទាយសំរ៉ែ ដែលជាទំនៀមពីបុរាណ។ ក្នុងពិធីនេះក៏មានកិច្ចបញ្ជាន់ ឬស្នងរូប ដែលមានស្នងជាស្រ្តីចំណាស់មួយរូប បានហៅអ្នកតានៅទីនោះ ដើម្បីសួរនាំរឿងសុំទឺកភ្លៀង ក៏ដូចជាសុំអ្នកតាជួយឱ្យអ្នកភូមិបានក្ដីសុខសប្បាយពេញមួយឆ្នាំនេះ។ កិច្ចនេះមានការលេងភ្លេងបុរាណ ពិធីសែនព្រេន មានទៀន ធូប  ពែ ក្បាលជ្រូក បាយសី បារី ម្ហូបអាហារ និងភេសជ្ជៈមួយចំនួន ដើម្បីសែនថ្វាយអញ្ជើញអ្នកតាមកពិសា។ អ្នកស្នងចាប់ផ្តើមដោយការជក់បារី និងរាំរែកតាមចង្វាក់ភ្លេងដែលគេកំពុងប្រគំ សបញ្ជាក់ថាកំពុងស្នងរូបហើយ៕



សូមអញ្ជើញទស្សនាកិច្ចបញ្ជាន់រូបក្នុងពិធីសុំទឹកភ្លៀងនៅប្រាសាទបន្ទាយសំរ៉ែ ដែលធ្វើឡើងនៅថ្ងៃទី១៤ ឧសភា ដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com