កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 នៅតែឱ្យមួយក្រុមមានកីឡាករ២៦នាក់ ខណៈហុងគ្រីប្រកាសសមាសភាពមុនគេ
16, May 2024 , 8:59 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រេចឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករ២៦រូបដដែល សម្រាប់ការប្រកួត UEFA Euro 2024 ឆ្នាំ ២០២៤ ដូច Euro 2020 ដែរ។ ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប មុនឆ្នាំ២០២០ នៅពេលមិនទាន់មានជំងឺកូវីដ-១៩ ក្រុមនីមួយៗមានសមាសភាពកីឡាករត្រឹម២៣នាក់ប៉ុណ្ណោះ។ ក្រុមជម្រើសជាតិហុងគ្រី ប្រកាសកីឡាករ២៣រូបមុនគេ។



Euro 2020 ដែលត្រូពន្យាទៅធ្វើនៅឆ្នាំ២០២១ ក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យមានកីឡាករ ២៦នាក់ ដោយសារផលប៉ះពាល់ ដោយសាជំងឺកូវីដ-១៩ ប៉ុន្តែ UEFA គ្រោងប្តូរត្រឡប់ទៅ ២៣នាក់វិញ សម្រាប់ Euro 2024។
 
យ៉ាងណាក៏ដោយ ក្រោយមានការបោះឆ្នោតគាំទ្រពីគណៈកម្មាធិការប្រតិបត្តិនៃស្ថាប័នរបស់ UEFA ក្រុមទាំង២៤ ដែលទទួលបានកៅអីចូលរួមការប្រកួត Euro ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ នៅតែអាចបញ្ចូលកីឡាករ២៦រូប ដដែល។ ក្រុមនីមួយៗ ត្រូវបញ្ជូនឈ្មោះយ៉ាងហោច ២៣រូប ទៅកាន់ UEFA នៅត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
 
គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ ក្រុមជម្រើសជាតិហុងគ្រី ជាក្រុមដំបូងគេដែលបានប្រកាសសមាជិកក្រុមកីឡាករទាំង២៦រូប ទៅប្រជែងជើងឯកពានរង្វាន់ទ្វីអឺរ៉ុន នៅអាល្លឺម៉ង់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។
 
ហុងគ្រី ដែលមានលោក Marco Rossi ជាគ្រូបង្វឹក ស្ថិតនៅចំណាត់ថ្នាក់ទី២៦ពិភពលោក ក្នុងតារាង FIFA Ranking។ ក្រុមដែលមានខ្សែបម្រើ Dominik Szoboszlai របស់ Liverpool ជាប្រធានក្រុម បានបង្ហាញខ្លួននៅ Euro 2020 តែធ្លាក់ត្រឹមវគ្គចែកចែកពូល។
 
ហុងគ្រី ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ ស្កុតឡែន និងស្វ៊ីស។ ជំនួបបើកឆាករបស់ពូកគេ ត្រូតទល់ស្វ៊ីស នៅយប់ថ្ងៃទី១៥ ខែមិថុនា។
សមាសភាពកីឡាករទាំង២៣រូបរបស់ហុងគ្រី៖
 
អ្នកចាំទី៖ Denes Dibusz (Ferencvaros), Peter Gulacsi (RB Leipzig), Peter Szappanos (Paks)
ខ្សែការពារ៖ Botond Balogh (Parma), Endre Botka (Ferencvaros), Marton Dardai (Hertha BSC), Attila Fiola (Fehervar), Adam Lang (Omonia Nicosia), Willi Orban (RB Leipzig), Attila Szalai (Freiburg)
ខ្សែបម្រើ៖ Bendeguz Bolla (Servette), Mihaly Kata (MTK), Milos Kerkez (Bournemouth), Laszlo Kleinheisler (Hajduk Split), Adam Nagy (Spezia Calcio), Zsolt Nagy (Puskas Akademia), Loic Nego (Le Havre), Andras Schafer (Union Berlin), Callum Styles (Sunderland)
ខ្សែប្រយុទ្ធ៖ Martin Adam (Ulsan Hyundai), Kevin Csoboth (Ujpest), Daniel Gazdag (Philadelphia Union), Krisztofer Horvath (Kecskemet), Roland Sallai (Freiburg), Dominik Szoboszlai (Liverpool), Barnabas Varga (Ferencvaros)៕

Tag:
 Euro 2024
  ហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com