ជាតិ
ព័ត៍មានសុខភាព
សុខភាព
សញ្ញាទាំងនេះជាអាការៈ​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន
20, May 2024 , 6:59 am        
រូបភាព
ការ​ឈឺចាប់​ក្នុង​ពោះ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​សាំ​ចិត្តខ្លាំង​ណាស់ ហើយ​បើសិនជា​វា​កើតឡើង​ដោយ​មិនដឹង​ច្បាស់​ថា​កន្លែង​ណា​នោះ អ្នក​ប្រហែលជា​បារម្ភ​ក្រែង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ទៀត​ផង​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​វា​កាន់តែ​ច្បាស់ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​អាកា​រៈ​របស់​វា​ដូច​ខាងក្រោម​នេះ​សិន​ទៅ​៖

 
ឈឺពោះ

អាកា​រៈ​ភាគច្រើន​របស់​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺ​ឈឺចាប់​នៅ​ជុំវិញ​ផ្សិត​។ ជា​ធម្មតា វា​ចាប់ផ្តើម​កើតឡើង​តិច​ៗ និង​ខ្លាំង​ទៅ​ៗ​បន្តិច​ម្តង​ៗ​។ ការ​ឈឺចាប់​នេះ​ច្រើន​តែ​ជា​ការ​ឈឺ​ដូច​គេ​ចាក់​។
 
ឈឺពោះ​ផ្នែក​ខាងក្រោម និង​ខាងស្តាំ

បើសិនជា​ការ​ឈឺចាប់​ចេញពី​ផ្នែក​ខាងក្រោម និង​ស្តាំ ចូរ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​។ តំបន់​មួយ​នេះ​ហៅ​ថា McBurney’s Point ដែល​ជាទី​តាំងរបស់​ខ្នែងពោះវៀន​។ គ្រូពេទ្យ​ប្រើប្រាស់​វា​សម្រាប់​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ខ្នែងពោះវៀន​។ ដូច្នេះ បើសិនជា​អ្នកមាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង​នៅ​តំបន់​នេះ ឱកាស​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​គឺ​ខ្ពស់​ហើយ​។ ជា​ធម្មតា​វា​ចាប់ផ្តើម​ឈឺចាប់​ពី ១២ ទៅ​២៤​ម៉ោង​។
 
ការ​ឈឺចាប់​ដែល​មាន​បាត់​ៗ

កុំ​ប្រ​ងើយ​កន្តើយ​នូវ​ការ​ឈឺចាប់​ដែល​ចេះ​តែ​កើត​ហើយ​កើត​ទៀត​។ នេះ​គឺជា​សញ្ញា​នៃ​បញ្ហា​លើ​ខ្នែងពោះវៀន​អ្នក​ហើយ​។ វា​ក៏​អាច​កើតឡើង​ម្តងទៀត​នៅ​ពេល​អ្នក​ដើរ ក្អក ឬ​ធ្វើ​ចលនា​ភ្លាម​ៗ​ដែរ​។ និយាយ​រួម រាល់​ការ​ធ្វើ​ចលនា​ដោយ​បង្ខំ​គ្រប់យ៉ាង​សុទ្ធតែ​នឹង​ធ្វើ​ឲ្យ​ឈឺចាប់​បាន​ទាំងអស់​។
 
ចង្អោ

ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​មានការ​ឈឺចាប់​ខ្លាំង​គ្រប់គ្រាន់​នឹង​បង្ក​ឲ្យ​ទៅ​ជា​ក្អួត​។ ប៉ុន្តែ​ទោះបីជា​ការ​ឈឺចាប់​នេះ​បាត់​ទៅ​វិញ​បណ្តោះអាសន្ន​ក៏​ដោយ វា​ក៏​អាច​ធ្វើ​ឲ្យ​មិន​មាន​ផាសុកភាព​ច្រើន​ដែរ​។ អ្នក​ក៏​ប្រហែលជា​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​ស្រួលខ្លួន និង​រក​ក្អួត​ជាប់​ទៀត​ផង​។
 
មិន​ឃ្លាន​អាហារ

ចង្អោ និង​ឈឺចាប់​ចេញពី​ជំងឺ​រលាក​ខ្នែងពោះវៀន​អាច​នឹង​ញ៉ាំ​ញី​ជាមួយ​របប​អាហារ​ទៀត​។ កាលណា​អ្នកមាន​អារម្មណ៍​ចង្អោ និង​ឈឺ​ខ្លាំង​បែប​នេះ អ្នក​ពិតជា​មិន​ងាយ​ឃ្លាន​អាហារ​ឡើយ​។

 
ក្តៅខ្លួន

បើសិនជា​អ្នក​ក្តៅខ្លួន​ខ្លាំង វា​អាច​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន​បាន​។ ការ​ក្តៅខ្លួន​នេះ​ត្រឹមតែ​ក្តៅ​ស្ទិញ​ទេ​ទេ​បូក​រួម​នឹង​គ្រុន​ញ៉ាក់​ទៀត​ក៏​មាន​ដែរ​។
 
មាន​បញ្ហា​លើ​ការ​បន្ទោបង់

កាលណា​ជំងឺ​រលាក​ខ្នែងពោះវៀន​វិ​វត្ត​ទៅ​មុខ វា​អាច​នឹង​បង្ក​ជា​ការ​ទល់លាមក និង​រាករូស​បាន​។ រឿង​នេះ​ទាក់ទង​នឹង​មិន​ញ៉ាំ​អាហារ និង​ចង្អោ​។ បើសិនជា​អ្នកមាន​អាកា​រៈទាំង​នេះ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com