ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់៣នេះ ធ្វើឲ្យអ្នកឈឺក្រពះមិនជាទេ
17, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យក្រពះរបស់អ្នកឈឺមិនជាទេ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកតែងតែញ៉ាំបាយមិនទៀងពេល នឹងធ្វើឲ្យក្រពះរបស់អ្នកប្រឈមនឹងបញ្ហាជានិច្ច។ ដូចនេះ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ក៏គួរតែបរិភោគបាយឲ្យបានទៀងពេលជារៀងរាល់ថ្ងៃដែរ ដោយអាហារពេលព្រឹកអាចពិសារចន្លោះម៉ោង៦ ដល់ម៉ោង៨ ហើយអាហារថ្ងៃត្រង់អាចញ៉ាំចន្លោះពីម៉ោង១១ ដល់ម៉ោង១៣ ចំណែកអាហារពេលល្ងាច អ្នកអាចបរិភោគចន្លោះពីម៉ោង១៨ ដល់ម៉ោង២០។
  • ក្រៅពីបរិភោគបាយឲ្យបានទៀងពេល អ្នកគួរតែប្រយ័ត្នពីអាហារដែលញ៉ាំ ដោយមិនគួរបរិភោគអាហារដែលរឹងនោះទេ ព្រោះវាពិបាករំលាយអាហារខ្លាំងណាស់ ដោយធ្វើឲ្យក្រពះរបស់អ្នកងាយប្រឈមបញ្ហា។ ជាពិសេស អាហារដែលមានខ្លាញ់ច្រើន ហិរខ្លាំង ក៏មិនគួរញ៉ាំដែរ ដោយធ្វើឲ្យក្រពះអ្នកងាយឈឺណាស់។
  • អាហារដែលអ្នកបរិភោគគួរតែមានអនាម័យ ព្រោះប្រសិនជាគ្មានអនាម័យទេ មេរោគនឹងចូលទៅក្នុងក្រពះពោះវៀនរបស់អ្នក ដោយធ្វើឲ្យសុខភាពក្រពះ និងពោះវៀនរបស់អ្នកងាយប្រឈមនឹងគ្រោះថ្នាក់ណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នបញ្ហាទាំងនេះ ទើបក្រពះមិនងាយឈឺ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com