ជាតិ
វីដេអូ
ពិធីដង្ហែព្រះសពអតីតព្រះគ្រូចៅអធិការវត្តប្រាសាទលលៃ និងពិធីរំលាយព្រះសព
17, May 2024 , 6:59 pm        
រូបភាព
ដោយ៖ ​ ថោង ប្រណី

សៀមរាប៖ ពិធីដង្ហែព្រះសព និងពិធីរំលាយព្រះសព ព្រះតេជគុណ ខាំ ថន ជាអតីត​ព្រះ​គ្រូចៅអធិការវត្តប្រាសាទលលៃ ត្រូវបានធ្វើឡើងនៅម៉ោង២:០០នាទីរសៀល នាថ្ងៃទី១៥ ឧសភា ២០២៤។ ពិធីដង្ហែនេះ ផ្ដើមចេញពីសាលាសំណាក់ភូមិគោកត្រាចខាងត្បូង​ឆ្ពោះ​ទៅកាន់វត្តប្រាសាទលលៃ ដោយមានបរិស័ទចំណុះជើងវត្តចូលរួមច្រើនកុះករ។ ព្រះសព ត្រូវតម្កល់ទុករហូតដល់ថ្ងៃទី១៧ ខែឧសភា នៅវេលាម៉ោង៨:០០នាទីយប់ នឹងធ្វើពិធីបូជា ព្រះភ្លើងប្រគេនព្រះសព។

 
គួរបញ្ជាក់ថា ព្រះតេជគុណ ខាំ ថន សុគតនៅឆ្នាំ២០១៥ ហើយព្រះសព​បានតម្កល់​ទុករយៈ​ពេល៩ឆ្នាំ ក្នុងវត្តប្រាសាទលលៃ។ មកដល់ឆ្នាំ២០២៤នេះ ទើបព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងសាច់ញាតិព្រះសព មូលមតិគ្នារៀបចំពិធីបុណ្យបូជារំលាយព្រះសព។
 
 

Tag:
 thmeythmey
  វត្តប្រាសាទលលៃ
  ពិធីបុណ្យបូជារំលាយព្រះសព
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com