អន្តរជាតិ
កេសរកូលកម្ពុជា បង្ហាញខ្លួននៅសួនច្បារ Garden by the Bays របស់សិង្ហបុរី
17, May 2024 , 4:59 pm        
រូបភាព
ការដាក់បង្ហាញផ្កាកេសរកូលនៅសួន the Gardens by the Bays។ រូបភាព the Gardens by the Bays
ការដាក់បង្ហាញផ្កាកេសរកូលនៅសួន the Gardens by the Bays។ រូបភាព the Gardens by the Bays
ផ្កាកេសរកូលកម្ពុជា កំពុងត្រូវបានដាក់បង្ហាញនៅសួនច្បារ Garden by the Bays នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី៨ ខែកញ្ញា។ ការនាំកេសរកូនទៅដាក់បង្ហាញនៅសិង្ហបុរីនេះ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងការបរទេសកម្ពុជា ប្រចាំនៅសិង្ហបុរី។

 
តាមការបង្ហោះរបស់វេបសាយ Garens by the Bay ផ្កាកេសរកូលកម្ពុជា កំពុងត្រូវបានតាំងបង្ហាញនៅទីតាំង Orchid Haven ក្នុងសួន Cloud Forest។ ការដាក់បង្ហាញ នឹងធ្វើឡើងចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់ ពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី៨ ខែកញ្ញា។ 
 
«នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី កម្មវិធី Orchids of Angkor Wat​ នៅតំបន់ Cloud Forest នឹងដាក់បង្ហាញ ផ្កាកេសរកូលកម្ពុជា»។ វេបសាយ Garens by the Bay បានបញ្ជាក់បែបនេះ។ 
 
ពិព័រណ៍កេសរកូលខាងលើ នឹងមានការបង្ហាញប្រភេទកេសរកូល ដែលមានដើមកំណើតនៅកម្ពុជា និងប្រភេទផ្កាកេសរកូលកូនកាត់។ ផ្កាកេសរកូល ត្រូវបានផ្តល់តម្លៃតាំងពីអាណាចក្រអង្គរ ហើយជានិមិត្តរូបដ៏សំខាន់មួយ រួមទាំងត្រូវបានឆ្លាក់លើប្រាសាទអង្គរវត្តថែមទៀត៕
 

Tag:
 កម្ពុជា
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com