ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្លឹបសិក្សាភាសាបរទេស ក្លេ ​បើកសាខាថ្មីដើម្បីបំពេញតម្រូវការ​​សិស្សដែលចង់​ពង្រឹង​ភាសា​បារាំង អង់គ្លេស និងចិន
21, May 2024 , 2:19 pm        
រូបភាព
កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្លឹបសិក្សាភាសាបរទេស ក្លេ បានការបើកសាខាថ្មីរបស់ខ្លួន នៅលើមហាវិថីម៉ៅសេទុង ផ្ទះលេខ៣៦៧ ផ្លូវ២៤៥ សង្កាត់ផ្សារដេប៉ូ២។ ការបើកសាខាទីបីនេះ គឺដោយសារតែមានការគាំទ្រពីសិស្ស និស្សិត មាតាបិតាសិស្ស និងសាធារណជនជាច្រើន ដែលមានតម្រូវការសិក្សាភាសាបារាំង អង់គ្លេស និងចិន ក៏ដូចជាចង់ពង្រឹងភាសាទាំងនេះ នៅក្នុងមុខជំនាញនៅតាមសាកលវិទ្យាល័យ និងអាជីពរបស់ខ្លួន។  
 
ការបើកសាខាថ្មីនេះ ក៏ជាការបញ្ជាក់ថា ក្លឹបសិក្សាភាសាបរទេស ក្លេ បន្តការពង្រឹង​និង​ពង្រីក ការផ្តល់ជូននូវគុណភាពអប់រំខ្ពស់ ដល់សិស្សដែលត្រូវការភាសាបរទេស ក្នុងការ​រស់នៅប្រចាំថ្ងៃ។ 
 
ក្លឹបសិក្សាភាសាបរទេស ក្លេ បានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងផ្តល់ជូន​នូវ​ការអប់រំភាសាដ៏ល្អ រួមជាមួយនឹងការយកចិត្តទុកដាក់ ប្រកបដោយទំនួលខុសត្រូវ ដល់​សិស្សនិស្សិតទាំងក្នុង និងក្រៅប្រទេសកម្ពុជា។ សាខាថ្មីនេះ នឹងបន្តបំពេញបេសកកម្ម ដោយផ្តល់ជូននូវកម្មវិធីសិក្សាភាសាបារាំង អង់គ្លេស និងចិន ដែលមានគុណភាពខ្ពស់ និង​បង្រៀនដោយគ្រូបង្រៀនដែលមានជំនាញច្បាស់លាស់។



ក្លឹបសិក្សាភាសាបរទេស ក្លេ ក៏មានរៀបចំថ្នាក់បំប៉នចុងសប្ដាហ៍ ដូចជាថ្នាក់បំប៉ន​វេយ្យាករណ៍ភាសាបារាំង ថ្នាក់បំប៉នពាក្យបច្ចេកទេសពេទ្យ ជាភាសាបារាំង និងថ្នាក់​បំប៉នបន្ថែមជាច្រើនទៀត ជូនដល់សិស្ស និស្សិត ដែលសិក្សានៅក្លឹបសិក្សាភាសាបរទេស ក្លេ ផងដែរ។ 
 
ក្លឹបសិក្សាភាសាបរទេស ក្លេ សូមស្វាគមន៍លោកអ្នកទាំងអស់ ដែលចង់ពង្រឹងជំនាញ​ភាសារបស់ខ្លួន  និងរីករាយជាមួយបរិយាកាសសិក្សា ប្រកបដោយភាពជឿជាក់ និង​ផាសុកភាព។
 
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០៧០ ៩៩៩ ០៣៦ ឬ តាមតំណភ្ជាប់តេឡេក្រាមខាងក្រោម: https://t.me/CLERECEIPTIONIST
 
(អត្ថបទពាណិជ្ជកម្ម)









© រក្សាសិទ្ធិដោយ thmeythmey.com