កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ផ្ដើមលក់សំបុត្រទស្សនាការប្រកួតកម្ពុជា និងម៉ុងហ្គោលី
01, Jun 2024 , 4:29 pm        
រូបភាព
សំបុត្រទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ កម្ពុជា-ម៉ុងហ្គោលី រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សំបុត្រទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ កម្ពុជា-ម៉ុងហ្គោលី រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិបាល់ទាត់កម្ពុជា ត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៦:០០ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រចាប់ពីព្រឹកថ្ងៃទី១ ខែមិថុនា ដោយសំបុត្រចែកជា២ផ្នែក គឺតំបន់ A តម្លៃ ៣០ ០០០រៀល និងតំបន់ B តម្លៃ ១៥ ០០០រៀល។


 
សំបុត្រទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ កម្ពុជា ជាមួយ ម៉ុងហ្គោលី បានចាប់ផ្ដើមលក់ចាប់ពីថ្ងៃទី១ ខែមិថុនា។ តម្លៃកន្លែងអង្គុយ នៅតំបន់A ដែលជាកន្លែងមានដំបូល ស្មើ ៣០ ០០០ រៀល។ ចំណែកកន្លែងគ្មានដំបូល ១៥ ០០០រៀល។
 
ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Felix Dalmax ជាគ្រូបង្វឹក ស្ថិតនៅចំណាត់ថ្នាក់ទី១៧៩ ក្នុងតារាង FIFA Ranking ពិភពលោក ស្របពេលម៉ុងហ្គោលី នៅលេខរៀងទី១៩១។
គួរកត់សម្គាល់ថា ទាំងកម្ពុជា និងម៉ុងហ្គោលី សុទ្ធតែទទួលលទ្ធផលមិនល្អដូចគ្នា ដោយបរាជ័យទាំងពីរប្រកួតរៀងខ្លួន នៅការប្រកួតមិត្តភាព FIFA Series កាលពីខែមីនា។ នៅ FIFA Series កម្ពុជា ចាញ់ហ្គីយ៉ាន់ ៤-១ និងចាញ់ ហ្គីណេអេក្វាទ័រ ២-០ ស្របពេលម៉ុង ហ្គោលី ចាញ់ តង់សានី ១-០ និង អាស៊ែបៃហ្សង់ ១-០៕
 

Tag:
 បាល់ទាត់
  ម៉ុងហ្គោលី
© រក្សាសិទ្ធិដោយ thmeythmey.com