ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ប្តូរប្រាក់រៀលចាស់ រហែក ទក់ នៅផ្សារលើធំថ្មី ក្រុងសៀមរាប
06, Jun 2024 ,
3:12 pm
រូបភាព
ការប្ដូរប្រាស់រៀលចាស់ ទក់ រហែក នៅមុខផ្សារលើធំថ្មី ក្រុងសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
×
ដោយ:
ស៊ុល រ៉វី
សៀមរាប៖ សាខាធនាគារជាតិ ខេត្តសៀមរាប អនុវត្តកម្មវិធីប្ដូរប្រាក់ ចាស់ ទក់ និងរហែក នៅផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ។ យុទ្ធនាការនេះកំពុងអនុវត្តនៅតាមបណ្ដារាជធានី-ខេត្ត១៩ ទៀតផងដែរ ដើម្បីជំរុញការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល KHQR បាគង។
ក្រដាសប្រាក់រៀលចាស់ រហែក ទក់ ពលរដ្ឋអាចយកមកប្ដូរបាន នៅមុខផ្សារលើធំថ្មី ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្រុងសៀមរាប។ ការផ្លាស់ប្ដូរប្រាក់ចាស់ៗទាំងនោះ មិនមានការបង់ថ្លៃសេវាឡើយ ឬកាត់ ទឹកឡើយ ដោយគ្រាន់តែមានគណនីធនាគារឌីជីថលដៃគូណាមួយ របស់ KHQR បាគងប៉ុណ្ណោះ។ ពោលគឺ ប្រាក់រៀលដែលយកមកប្ដូរ នឹងត្រូវទូទាត់ត្រឡប់តាមប្រព័ន្ធឌីជីថល KHQR បាគង។
កម្មវិធីប្ដូរប្រាក់រៀលចាស់នេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី០៤ ខែមិថុនា និងថ្ងៃទី០៦ ខែមិថុនានេះ ប៉ុណ្ណោះ។ មន្ត្រីនៅទីតាំងកន្លែងប្ដូរប្រាក់ បញ្ជាក់ថា ប្រសិនបើមានការបន្តកម្មវិធីនេះ នៅទីតាំងដទៃទៀត នឹងជូនដំណឹងជាបន្តបន្ទាប់។
គួរជម្រាបផងដែរថា លោកអ្នកនាង ដែលមានក្រដាសប្រាក់ចាស់អាចយកមកប្តូរនៅស្តង់របស់ធនាគារជាតិ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ត្រឹមថ្ងៃទី០៦ ខែមិថុនានេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ThmeyThmey
ប្រាក់រៀល
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សម្ភារៈ, សម្ភារ» មួយណាត្រឹមត្រូវ?
1 សប្តាហ៍
តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលបានធ្វើរឿងមួយនេះ?
6 ថ្ងៃ
តើពាក្យ «បរិបូរ, បរិបូណ៌ និង បរិបូរណ៍» មានអត្ថន័យខុសគ្នាឬដូចគ្នា?
19 ម៉ោង
តើអ្វីជាសតិ ហើយអ្វីជាសម្បជញ្ញៈ?
7 ថ្ងៃ
ជាអ្នករើសអេតចាយ លោក អ៊ីវ សុខន ជំរុញកូនប្រុសទាំងបីឱ្យខំរត់ដើម្បីអនាគតភ្លឺស្វាង
ជីវព័ត៌មាន
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម