ជាតិ
អត្ថបទពាណិជ្ជកម្ម
ពង្រីកសក្ដានុពលធុរកិច្ចរបស់អ្នក! ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម ២០២៤ ឥឡូវនេះ
07, Jun 2024 , 4:29 pm        
រូបភាព
សហគ្រិនខ្មែរប្រកាសបើកទទួលការដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២៤» ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
 
សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជំរុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នក តាមរយៈឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុន ដែលមានសក្តានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។ 
 
សហគ្រិន ដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
  • ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីការប្រកួតពង្រឹងអាជីវកម្ម
  • ឱកាសបង្កើនដៃគូសហការអាជីវកម្ម
  • ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
  • ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល បែងចែកទៅតាមជ័យលាភី
សហគ្រិនដែលមានបំណងចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
  •   មានសញ្ជាតិខ្មែរ
  •   ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធិចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)  
  •   ជាអាជីវកម្មបង្កើតក្នុងស្រុក
  •   អាយុកាលនៃអាជីវកម្មចាប់ពី ៣ឆ្នាំឡើងទៅ
  •   មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត 
  •   មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
សូមកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ! តស់ដាក់ពាក្យចូលរួមទាំងអស់គ្នា តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖  https://forms.gle/UQBWiPfiC5wySPmW8 
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖ 
https://t.me/KESMEsAward ឬទាក់ទងតាមលេខទំនាក់ទំនង 095 573 167 ។
 
គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀត ដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៤នេះ ដែលរួមមានកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២៤ (Khmer Enterprise High School Awards Competition) និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតធុរកិច្ចបង្កើតថ្មី ២០២៤ (Khmer Enterprise Startups Awards Competition)៕
  










(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com