ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បានចូលរួមព្រឹត្តិការណ៍វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងផ្គូផ្គងពាណិជកម្មប្រចាំឆ្នាំ២០២៤
11, Jun 2024 , 10:59 am        
រូបភាព
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ៖ អេ អឹម ខេ បានចូលរួមក្នុងព្រឹត្តិការណ៍ វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងផ្គូផ្គងពាណិជកម្មប្រចាំឆ្នាំ២០២៤ ធ្វើឡើងនៅ សណ្ឋាគារ សុខា អង្គរ សៀមរាប ក្នុងគោលបំណងផ្ដោតលើឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ទៅលើវិស័យទេសចរណ៍ អចលនទ្រព្យ និងវិស័យកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ស្តង់របស់ អេ អឹម ខេ ក៏បានដាក់បង្ហាញនូវកម្មវិធីទូរសព្ទមួយមានឈ្មោះថា «កម្មវិធីទូរសព្ទដៃទន្លេសាប» ដែលបង្កើតឡើងដើម្បីជួយជំរុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែបតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ ដែលជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលលក់ជាងមុនចំណាយតិច ចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់ពួកគេកាន់តែទូលំទូលាយ។​
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
 
(អត្ថបទពាណិជ្ជកម្ម)











© រក្សាសិទ្ធិដោយ thmeythmey.com