អន្តរជាតិ
យន្តហោះដឹកអនុប្រធានាធិបតីម៉ាឡាវីបាត់ខ្លួន ក្រោយចេញពីរដ្ឋធានី
11, Jun 2024 , 11:59 am        
រូបភាព
ក្រុមហ៊ុន Singapore Airlines ផ្តល់សំណងដ៏ច្រើនដល់អ្នកដំណើរSQ321 រងរបួសតិចតួច
ក្រុមហ៊ុន Singapore Airlines ផ្តល់សំណងដ៏ច្រើនដល់អ្នកដំណើរSQ321 រងរបួសតិចតួច
យន្តហោះមួយគ្រឿង ដែលដឹកអនុប្រធានាធិបតីម៉ាឡាវី លោក Saulos Chilima និងមនុស្សចំនួន ៩នាក់ផ្សេងទៀត បានបាត់ខ្លួនពីរ៉ាដា នៅថ្ងៃទី១០ ខែមិថុនា។ ការិយាល័យប្រធានាធិបតី ម៉ាឡាវី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយឧបទ្ទវហេតុកើតមាន។

 
បន្ទាប់ពីចាកចេញពីរដ្ឋធានី លីឡុងវ៉េ យន្តហោះកម្លាំងការពារដឹកអនុប្រធានាធិបតីម៉ាឡាវី លោក Saulos Chilima, អតីតស្រ្តីទីមួយ និងមនុស្សផ្សេងទៀត បានបាត់ពីរ៉ាដា នៅព្រឹកថ្ងៃទី១០ ខែមិថុនា។ ដំបូងឡើយ យន្តហោះមួយនេះ ត្រូវបានរំពឹងថា នឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mzuzu។ 
 
បន្ទាប់ពីអនុប្រធានាធិបតីបាត់ខ្លួន លោកប្រធានាធិបតី Lazarus Chakwera បានបញ្ចាឱ្យកម្លាំងជួយសង្រ្គោះចេញប្រតិបត្តិការរុករកយន្តហោះបាត់នោះ នៅតំបន់ភ្នំ និងព្រៃមួយ នៅភាគខាងជើងម៉ាឡាវី។ 
 
«ទាហាន នៅតែបំពេញប្រតិបត្តិការ ដើម្បីរុករក ហើយខ្ញុំបញ្ចាឱ្យមានប្រតិបត្តិការម៉ត់ចត់មួយរហូតទាល់តែយន្តហោះត្រូវបានរកឃើញ»។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់បែបនេះ នៅក្នុងសុន្ទរកថាមួយ នៅថ្ងៃទី១០ ខែមិថុនា។ 
 
មកទល់ពេលនេះ អាជ្ញាធរម៉ាឡាវី ដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត មិនទាន់ដឹងពីមូលហេតុ ដែលយន្តហោះធ្លាក់ឡើយ ខណៈទាហានកំពុងបង្កើនកិច្ចខិតខំរបស់ខ្លួន ក្នុងការុករក៕
 

Tag:
 ម៉ាឡាវី
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com