ជាតិ
វីដេអូ
ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមខ្វះជាតិស្ករ? ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមខ្វះជាតិស្ករ
× ភ្នំពេញ៖ អ្នកជំងឺទឹកនោមផ្អែម ខ្វះជាតិស្ករ ត្រូវបានកំណត់ជាតិស្ករនៅក្នុងឈាម ទាបជាង៧០មីលីក្រាមក្នុង១ដេស៊ីលីត្រ។ ចំណែក អ្នកគ្មានជំងឺទឹកនោមផ្អែម ត្រូវកំណត់ជាតិស្ករ ត្រឹម៥០មីលីក្រាមក្នុង១ដេស៊ីលីត្រ។ លោកវេជ្ជបណ្ឌិត សោ ហុកបាន អ្នកឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន បានពន្យល់ថា អាហារ៣ពេលធំៗ របស់អ្នកជំងឺទឹកនោមផ្អែម គឺសំខាន់ ដើម្បីចៀសផុតពីការចុះជាតិស្ករ ។ ករណី អ្នកជំងឺចាក់ថ្នាំអាំងស៊ុយលីន ដោយមិនទទួលទានអាហារ ក៏ជាហេតុធ្វើឲ្យជាតិស្ករចុះដូចគ្នា។ មួយវិញទៀត អ្នកជំងឺមានវ័យចាស់ ក៏ប្រឈមផងដែរ ដូចជាមានជំងឺភ្លេចភ្លាំង ចាក់ថ្នាំលើសកម្រិត និងការបញ្ចេញកម្លាំងខ្លាំង ក្រោយប្រើប្រាស់ថ្នាំ អ្នកជំងឺ នឹងចុះជាតិស្ករផងដែរ។
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
នៅពេលជាតិស្ករចុះទាប អ្នកជំងឺអាចមានអាការ ស្រវាំងភ្នែក ឈឺក្បាល ញ័រទ្រូង បែកញើសញ័រដៃ និងមានអារម្មណ៍ឃ្លានខុសធម្មតា។ លើសពីនេះ អ្នកជំងឺក៏ឈានដល់ការសន្លប់ ប្រសិនបើជាតិស្ករចុះទាបខ្លាំង។ ប្រសិនបើអ្នកជំងឺ មិនទទួលបានការព្យាបាលទាន់ពេលវេលា នោះអ្នកជំងឺនឹងមានគ្រោះថ្នាក់៕
Tag:
ThmeyThmey
ជំងឺទឹកនោមផ្អែម
© រក្សាសិទ្ធិដោយ thmeythmey.com