ជាតិ
សង្គមជាតិ
នៅក្នុង​ប្រទេស​រំដួល គំនិត​បក្សពួក និង​គ្រួសារនិយម​ដុះ​នៅ​គ្រប់​ទីកន្លែង!
04, Jan 2015 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ប្រទេស​ជឿនលឿន​គោរព​ច្បាប់​មួយចំនួន​នៅលើ​ពិភពលោក ការតែងតាំង​បក្សពួក ឬ​សាច់ញាតិ​ខ្លួនឯង​ក្នុង​ស្ថាប័ន​តែមួយ ឬ​ក្នុង​បក្ស​តែមួយ​គឺជា​រឿង​កម្រ​បំផុត។ សាច់ញាតិ​អាច​ទទួលបាន​តំណែង​ក្នុង​ស្ថាប័ន ឬ​បក្ស​តែមួយ​មែន តែ​សាច់ញាតិ​នោះ ត្រូវតែ​ទទួលបាន​តំណែង ឬ​បុណ្យស័ក្តិ​ក្នុង​ផ្លូវ​ស្មោះត្រង់​បំផុត មានន័យថា គ្មាន​ឡើយ​ការឡើង​បុណ្យ​តាម​ជើង«ខោ» ឬ​ឡើងបុណ្យ​តាម​ការ«កាង»។



តែ​នៅក្នុង​ប្រទេស​រំដួល​វិញ អ្វីៗក៏​អាច​កើតមានឡើង​ដែរ។ «នៅក្នុង​ប្រទេស​រំដួល ជារឿយៗ លុយ​អាច​ទិញ​តំណែង​បាន។ ឥទ្ធិពល​បក្សពួក និង​គ្រួសារ អាចជួយ​សម្រួល​តំណែង​ជូន​បាន»។ នៅក្នុង​ប្រទេស​រំដួល​ដដែល ក្នុង​ក្រសួងនីមួយៗ មន្ត្រីជាន់ខ្ពស់​បាន​បង្កើត​ជា​ក្រុម​បក្សពួក និង​ជា​ក្រុមគ្រួសារ​និយម​ដើម្បី​ក្តោប​អំណាច និង​លាក់​ព័ត៌មាន​មិនអោយ​ក្រុម​ផ្សេងទៀត​ដឹង​ឡើយ​ដោយ​ខ្លាច​ក្រុម​ផ្សេង​ទម្លាយ​ប្រាប់​ថ្នាក់​កំពូល។

នៅក្នុង​ប្រទេស​រំដួល ពេលខ្លះ បក្សពួក និង​សាច់ញាតិ​គ្រួសារ ត្រូវបាន​គេ​ចង​ផ្តុំ​ក្នុង​ស្ថាប័ន​តែមួយ។ ប៉ុន្តែ​ពេលខ្លះទៀត គេ​បំបែក​អោយនៅ​ក្នុង​ស្ថាប័ន​ផ្សេងគ្នា ក្នុងន័យ​ចៀសវាង​កុំអោយ​អាក្រក់​មើល​ពេក៕



© រក្សាសិទ្ធិដោយ thmeythmey.com