ជាតិ
រូបត្លុក
នៅក្នុងប្រទេសរំដួល អ្នកវិនិយោគមួយចំនួនធ្វើជំនួញលក់អាជ្ញាប័ណ្ណ!
× នៅក្នុងប្រទេសជឿនលឿនគោរពច្បាប់ វិនិយោគិនដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគត្រូវអនុវត្តគម្រោងរបស់ខ្លួនភាគច្រើន។ ប៉ុន្តែនៅក្នុងប្រទេសរំដួលវិញ វិនិយោគិន ភាគច្រើនមិនទទួលបានអាជ្ញាប័ណ្ណដោយផ្ទាល់ឡើយ។ ពួកគេបានត្រឹមតែទិញបន្តប៉ុណ្ណោះ។ ដោយសារតែរឿងទិញបន្តនេះហើយ ទើបគម្រោងមួយចំនួនដែលទទួលបានអាជ្ញាប័ណ្ណរួចមិនអាចដំណើរការទៅមុខបាន។ រឿងពិតដែលគម្រោងមិនអាចទៅមុខបាន គឺថា អ្នកកាន់អាជ្ញាប័ណ្ណទី១ មិនទាន់រកអ្នកទិញបាន។ អ៊ីចឹងហើយ គម្រោងត្រូវតែនៅ«ស្កក»សិន៕
© រក្សាសិទ្ធិដោយ thmeythmey.com