បទយកការណ៍ / បទសម្ភាសន៍
តើប្តីប្រពន្ធអាចប្រកបអាជីវកម្មជាមួយគ្នាជោគជ័យឬទេ?
×
ការបើកអាជីវកម្មមួយឲ្យលេចចេញជារូបរាង ហាក់មិនលំបាកសោះឡើយឲ្យតែមានដើមទុន ប៉ុន្តែការគ្រប់គ្រង ដំណើរការអាជីវកម្មឲ្យល្អ ទើបជារឿងលំបាក។ នៅកម្ពុជា គេក៏សង្កេតឃើញដែរថា ប្តីប្រពន្ធភាគច្រើនចូលចិត្តប្រកបរអាជីវកម្មរួមគ្នា ទាំងអាជីវកម្មខ្នាតតូច និងអាជីវកម្មខ្នាតធំ ហើយអាជីវកម្មខ្លះបើកដំណើរការមិនទាន់បានប៉ុន្មានផង ក៏បិទទៅវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក អ៊ឹម ផល្លា នាយកប្រតិបត្តិក្រុមហ៊ុន Boooloom Booloom ដែលទើបបោះផ្សាយសៀវភៅមួយក្បាលមានចំណងជើងថា«ប្រកបអាជីវកម្មជោគជ័យ»ឬជាភាសាអង់គ្លេស«Establishing Successful Business» បានបញ្ជាក់ថា បរាជ័យក្នុងអាជីវកម្មមានអត្រាខ្ពស់រហូតដល់ទៅ៨០ភាគរយ ឬ៩០ភាគរយឯណោះ។ បើដូច្នេះតើត្រូវធ្វើដូចម្តេច ដើម្បីឲ្យអាជីវកម្មមួយបើកដំណើរការហើយទទួលបានជោគជ័យ? តើអាជីវកម្មរួមគ្នារវាងប្តីប្រពន្ធនេះ អាចទទួលជោគជ័យកម្រិតណា?
ដើម្បីជ្រាបលម្អិតសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា និងលោក អ៊ឹម ផល្លា នាយកប្រតិបត្តិក្រុមហ៊ុន Boooloom Booloom Co.,Ltd ដូចតទៅ៖
Tag:
អ៊ឹម ផល្លា
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com