អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ប្តេជ្ញា​បង្រួបបង្រួម​អាមេរិក និង​ប៉ះប៉ូវ​ប្រជាជន​ដែល​ត្រូវ​សង្គម​បំភ្លេចចោល​
20, Jan 2017 , 11:36 am        
រូបភាព
​នៅ​ពិធីជប់លៀង​មួយនា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញាចិត្ត​បង្រួម​បង្រួម​ជាតិ​អាមេរិក​នៅពេលដែល​លោក​កាន់តំណែង ហើយ​រាល់​អ្នកបោះឆ្នោត​ឲ្យ​លោក​មិន​ត្រូវគេ​បំភ្លេចចោល​ទៀតឡើយ​។ ប្រធានាធិបតី​រូបនេះ​ក៏បាន​ឆ្លៀត​អួតអាង​ផង​ថា ជ័យជម្នះ​របស់លោក​ក​ន្ល​ង​មកជា​អ្វីដែល​គ្រប់គ្នា​មិន​ធ្លាប់​ឃើញ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។



​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ពិធី​រាត្រីសមោសរ​មួយ​រៀបចំឡើង​នៅ វិមាន​រំឭក​វិញ្ញាណក្ខន្ធ (Lincoln) មុនពេល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ទី ៤៥ នៅ​វិមាន Capitol លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញាចិត្ត​បង្រួបបង្រួម​ជាតិ​ឡើងវិញ​។​

 យោងតាម​សារព័ត៌មាន Telegraph លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា​៖​ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​ពិភពលោក​ដឹងថា ប្រជាជន​អាមេរិក​យើង​កំពុងធ្វើការ​រួមគ្នា​បាន​យ៉ាង​ល្អ​»​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​សន្យា​ប្រកបដោយ​សុទិដ្ឋិនិយម​ថា រដ្ឋបាល​លោក​នឹង​ប៉ះប៉ូវ​ដល់​ប្រជាជន​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​នយោបាយ​កន្លង​មក​។ អ្នកបោះឆ្នោត​ឲ្យ​លោក​ដែល​ត្រូវគេ​បំភ្លេចចោល​កន្លងមក​នឹងមិន​ត្រូវ​រដ្ឋបាល​ថ្មី​ព្រងើយកន្តើយ​ទៀតឡើយ​។​

​លោក​បាន​បន្ត​ដូច្នេះ​ថ‍ា​៖«​អ្នក​ទាំងអស់គ្នា​នឹងមិន​ត្រូវគេ​បំភ្លេចចោល​ទៀត​ទេ​។​អ្នក​ទាំងអស់គ្នា​នឹងមិន​ជួប​រឿងនេះ​ទៀតឡើយ​»​។​



​បន្ទាប់ពី​សន្យា​ហើយ សេដ្ឋី​អចលនទ្រព្យ​ទើប​ក្លាយជា​ប្រធានាធិបតី​រូបនេះ​អួតអាង​រឿង​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​របស់ខ្លួន​កន្លងមក​ដែរ​ក្នុង​វេទិកា​នាពេល​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ លោក​បញ្ជាក់ថា ជ័យជម្នះ​របស់​ជា​ពេលវេលា​មួយ​ដែល​មនុស្ស​គ្រប់គ្នា​មិន​ធ្លាប់​ឃើញ​ពីមុន​ឡើយ​លើ​ពិភពលោក​នេះ​។

​សូមបញ្ជាក់​លោក ដូ​ណា​ល់ ត្រាំ នឹង​ចូល​ស្បថ​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ នៅ​រសៀល​ថ្ងៃ ២០ មករា​ថ្ងៃ​សុក្រ នៅ​វិមាន​Capitol​។ ក្នុងឱកាស​នៃ​ការស្បថ​ចូលកាន់​តំណែង​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ណែនាំ​ទៅកាន់​ភ្នាក់ងារ​សន្តិសុខ​អាមេរិក​ឲ្យ​រឹតបន្តឹង​សន្តិសុខ​និង​ប្រុង​ជើងការ​ខ្ពស់​។ កងកម្លាំង​ចម្រុះ​ប្រហែល ២៨០០០​នាក់​ត្រូវ​ពង្រាយ​នៅក្បែរ​កន្លែង​ស្បថ​ចូលកាន់​តំណែង​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ប្រធានាធិបតី​ថ្មី និង​អ្នកចូលរួម​៕ 


Tag:
 ដូ​ណា​ល់ ត្រាំ​
  Lincoln Memorial
© រក្សាសិទ្ធិដោយ thmeythmey.com