ជាតិ
សម្ដេច ស ខេង ដកមុខតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដោយសារល្មើសវិន័យ
12, Jan 2022 , 5:59 pm        
រូបភាព
លោក ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវបានដកតំណែងឱ្យធ្វើជាមន្ត្រីធម្មតាវិញ ក្រោយប្រព្រឹត្ត«ល្មើសវិន័យរបស់កងកម្លាំង នគរបាលជាតិ»។



សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្ដេច ស ខេង ចុះថ្ងៃទី៥ មករា បានសង្កត់ធ្ងន់ថា ការដកតំណែងលោក ហួត សីហា នេះ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ពីវរសេនីយ៍ត្រីយ៍ ឲ្យមកត្រឹមអនុសេនីយ៍ឯកវិញដែរ។
 
ការសម្រេចដកតំណែងលោក ហួត សីហា ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំនេះ ធ្វើឡើងក្រោយពេលលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវលើករណីផ្សព្វផ្សាយព័ត៌មានថា លោក ហួត សីហា បានចាប់យុវជន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនហើយ ជំរិតទារប្រាក់ពីពួកគេ ចំនួន៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងវិញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១កន្លងមក ។

Tag:
 ស ខេង
  ហួត សីហា
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com