កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ដាស់តឿនកូនក្រុមឱ្យខិតខំបន្ថែមក្រោយចាញ់ Real Madrid
× Xavi Hernandez ជឿជាក់លើក្រុម Barcelona ថាកំពុងតែដើរលើផ្លូវត្រឹមត្រូវនិងភាពប្រកួតប្រជែងខ្លាំងឡើងវិញ បើទោះប្រកួតចាញ់ Real Madrid ៣-២ នៅពាន Supercopa Espana ថ្ងៃទី១៣ខែមករាក្តី។
កីឡាករ Barca ដែលបំប៉ោងសំណាញ់ទី Real Madrid មានកីឡាករ Luuk de Jong នៅនាទី៤១ និងកីឡាករ Ansu Fati នាទី៨១។ ៣គ្រាប់របស់ Real Madrid ធ្វើបានដោយកីឡាករកំពុងឡើងជើង Vinicius Junior នាទី ២៥ Karim Benzema នាទី៧២ និងគ្រាប់ជ័យជម្នះធ្វើបានដោយ Federico Valverde នាទី៩០+៨ ក្នុងម៉ោងបន្ថែម១៥នាទីវគ្គទីមួយ។
ជាមួយភ្លាត់ស្នៀតចាញ់ក៏ដូចជារបូតពានរង្វាន់លើកដំបូងបន្ទាប់ពីមកដឹកនាំបែបនេះ គ្រូបង្វឹកវ័យ៤១ឆ្នាំក៏បានបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ក្រុមហើយមានមោទនភាពខ្លាំង។
«ខ្ញុំគិតថាយើងធ្វើបានល្អជាង Madrid ក្នុងការលេងបាល់ គ្របដណ្តប់លើពួកគេ ហើយយើងបានគ្រប់គ្រងការប្រកួតបានយ៉ាងល្អ។ ខ្ញុំសប្បាយចិត្តព្រោះយើងកំពុងដើរផ្លូវត្រូវឡើងវិញហើយទៅកាន់ភាពខ្លាំងក្លា។»Xavi បាននិយាយប្រាប់ទូរទស្សន៍ Movistar បែបនេះក្រោយចប់ប្រកួត។
ថ្វីបើ Xavi លើកសរសើរទៅដល់កូនក្រុមធ្វើបានយ៉ាងល្អក្តី លោកក៏នៅតែដាសតឿនកូនក្រុមឱ្យបន្តប្រឹងប្រែងបន្ថែមទៀត ហើយថាការចាញ់ Madrid លើកនេះពិតជាឈឺចាប់ខ្លាំង។
«ចាញ់ Madrid ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងពិតមែន វាមិនមែនជាលទ្ធផលយើងចង់បានឡើយ។ ប្រកួតបន្ទាប់យើងត្រូវឈ្នះ ហើយត្រូវផ្តោតការគិតសម្រាប់ការប្រកួតប្រជែងគម្រិតខ្ពស់បែបនេះ។» Xavi បានបន្ថែមបែបនេះ៕
Tag:
Xavi Hernandez
Barcelona
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com