អត្ថបទពាណិជ្ជកម្ម
ឱកាសអាហារូបករណ៍ និងជម្រើសសិក្សានៅចក្រភពអង់គ្លេស និងអៀរឡង់ សម្រាប់សិស្ស និស្សិតកម្ពុជា
14, Jan 2022 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅចក្រភពអង់គ្លេស និងអៀរឡង់ នឹងប្រារព្ធឡើងតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ នៅថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៣ ដល់ម៉ោង៦ និង ១៥នាទីរសៀល។ កម្មវិធីនេះ រៀបចំដោយស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសជួបពិភាក្សាផ្ទាល់ជាមួយតំណាងស្ថាប័នសិក្សានានា នៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ដល់សិស្ស និស្សិត មាតាបិតាអាណាព្យាបាល និងជាពិសេសសិស្សថ្នាក់ទី១១ និង១២ ដែលជិត និងទើបតែបញ្ចប់មធ្យមសិក្សា និងកំពុងស្វែងរកជម្រើសសិក្សាកម្រិតសាកលវិទ្យាល័យ។

កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅចក្រភពអង់គ្លេស និងអៀរឡង់ ទទួលស្វាគមន៍សិស្ស និស្សិត និងអាណាព្យាបាលចូលរួម ដោយឥតគិតថ្លៃ តាមរយៈកុំព្យូទ័រ ឬទូរស័ព្ទដៃពីគេហដ្ឋាន។
 
សិស្ស និស្សិត និងអាណាព្យាបាល អាចប្រឹក្សាជាមួយតំណាងស្ថាប័នអប់រំគ្រប់កម្រិត អំពីអាហារូបករណ៍ ជម្រើសកម្មវិធីសិក្សា លក្ខខណ្ឌដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការ។
 
លោក ឈាង វ៉ាន់តាក់ ប្រធានគ្រប់គ្រងផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេសប្រចាំស្ថាប័ន IDP Education នៅកម្ពុជា បានមានប្រសាសន៍ថា៖ "កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានេះ នឹងផ្តល់នូវព័ត៌មានលម្អិត ដល់សិស្ស និស្សិតក្នុងប្រទេសកម្ពុជា សម្រាប់រៀបចំខ្លួនទៅសិក្សានៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ប្រកបដោយភាពជោគជ័យ។"
 
ស្ថាប័ន IDP Education គឺជាស្ថាប័នធំជាងគេលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស ជាមួយនឹងបទពិសោធន៍ជាង ៥០ឆ្នាំ និងសព្វថ្ងៃកំពុងដំណើរការជាង១០០ការិយាល័យ ក្នុងជាង ៣២ប្រទេស ជុំវិញពិភពលោក។ ស្ថាប័ន IDP Education ផ្តល់ការប្រឹក្សា និងជំនួយចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃដល់សិស្ស និស្សិត ដែលមានបំណងសិក្សានៅចក្រភពអង់គ្លេស ប្រទេសអៀរឡង់ អូស្ត្រាលី ណូវែលហ្សេឡង់ កាណាដា និងសហរដ្ឋអាមេរិក។


 
នៅប្រទេសកម្ពុជា ការិយាល័យ IDP Education ស្ថិតនៅគ្រប់ទីតាំងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលាអេស៊ីអ៊ី) នៅភ្នំពេញ និងសៀមរាប។ សិស្ស និស្សិត និងអាណាព្យាបាលអាចណាត់ជួបអ្នកប្រឹក្សាជំនាញផ្ទាល់នៅការិយាល័យ IDP Education ឬតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ។
 
ដើម្បីចុះឈ្មោះចូលរួមកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅចក្រភពអង់គ្លេស និងអៀរឡង់ សូមចូលទៅកាន់៖infosession.idpevent.org/UK_IrelandEducationVirtualExpo2021 ឬ ទាក់ទងលេខ ០២៣ ៩០២ ៦០០៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com