ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ិច សីហា ជំរុញសិស្សធ្លាក់បាក់ឌុបឱ្យបន្តសិក្សា ព្រោះគេក៏មានជម្រើសអាជីពច្រើន
05, Feb 2022 , 1:59 pm        
រូបភាព
លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey.
លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey លើកទឹកចិត្តសិស្សដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ ឱ្យបន្តការសិក្សាទៀត ព្រោះពួកគេក៏មានជម្រើសសិក្សា និងអាជីពសម្បូរបែបដែរ។  បើតាម លោក ម៉ិច សីហា បេក្ខជនធ្លាក់បាក់ឌុប ពួកគេអាចបន្តការសិក្សាថ្នាក់ទី១២ឡើងវិញ ឬដាក់ពាក្យប្រឡងស្វ័យរិន ហើយពួកគេចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅឧត្តមសិក្សាតែម្តង លើមុខជំនាញ វិជ្ជាជីវៈ ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ។



ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ម៉ិច សីហា ដូចតទៅ៖

 
 
លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey បានប្រាប់ឱ្យសិស្សដែលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ កុំបាក់ទឹកចិត្ត និងលើកទឹកចិត្តពួកគេ ឱ្យបន្តការសិក្សាបន្តទៀត។

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey
 
តាមរយៈកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ម៉ិច សីហា ដែលធ្លាប់មានបទពិសោធន៍ប្រឡងធ្លាក់ថ្នាក់ទី៩ដែរនោះ បានប្រាប់ទៅយុវជន ក៏ដូចជាបេក្ខជនដែលបានប្រឡងធ្លាក់បាក់ឌុបថា នេះគ្រាន់តែជាបរាជ័យមួយ ក្នុងចំណោមបរាជ័យជាច្រើនទៀត នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ «បើប្អូនៗមានអារម្មណ៍ថាខ្លួនបរាជ័យ សូមដើរសួរមនុស្សជុំវិញខ្លួនឱ្យបាន១០០នាក់សិន តើនរណាម្នាក់ដែលមិនធ្លាប់បរាជ័យក្នុងជីវិត? ជាក់ស្តែងរូបខ្ញុំផ្ទាល់ក៏ធ្លាប់ប្រឡងធ្លាក់ថ្នាក់ទី៩ដែរ ទម្រាំក្លាយជាម្ចាស់វិទ្យាស្ថានដូចបច្ចុប្បន្ន»។ លោក ម៉ិច សីហា បញ្ជាក់ដូច្នេះ រួចបន្តថា  បេក្ខជនធ្លាក់បាក់ឌុប ក៏មានជម្រើសសិក្សា និងអាជីពសម្បូរបែបដែរ។
 
ពួកគេអាចបន្តការសិក្សាថ្នាក់ទី១២ឡើងវិញ ឬដាក់ពាក្យប្រឡងស្វ័យរិន ហើយពួកគេចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្ររងនៅឧត្តមសិក្សាតែម្តង លើមុខជំនាញ វិជ្ជាជីវៈ ដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ។ នេះបើតាម លោក ម៉ិច សីហា។
 
លើសពីនេះ លោក ក៏ទទូចដល់ ឪពុកម្តាយ ឬអាណាព្យាបាល ផ្តល់កម្លាំងចិត្តបន្ថែម និងធ្វើជាទីប្រឹក្សារបស់សិស្ស ឬបេក្ខជនដែលប្រឡងថ្លាក់ ជាជាងការស្តីបន្ទោស ដែលកាន់តែផ្តល់សម្ពាធដល់ពួកគេ៕

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey


 

Tag:
 SME
  វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com