ជាតិ
ក្រសួងអប់រំ រៀបចំការប្រកួតបកស្រាយប្រធានបទ«តួនាទីអក្សរសិល្ប៍ពុទ្ធនិយមនៅសម័យក្រោយអង្គរ»
05, Feb 2022 , 3:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាជាតិអំណានលើកទី៧ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិត ក្នុងសង្គមឌីជីថល»។ ដើម្បីចូលរួមអបអរទិវានេះ ក្រសួងបានរៀបចំការប្រកួតប្រជែងបកស្រាយប្រធានបទ «តួនាទីអក្សរសិល្ប៍ពុទ្ធនិយម នៅសម័យក្រោយអង្គរ» ដោយឆ្លុះបញ្ចាំងតាមរយៈស្នាដៃអក្សរសិល្ប៍មួយចំនួន។


 
បេក្ខជនដែលអាចចូលរួមប្រកួតប្រជែងបាន មានមន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត និស្សិត និងសាធារណជនទូទៅ។ ក្រសួងអប់រំ នឹងជ្រើសរើសបេក្ខជនជ័យលាភី ៣រូប នៅក្នុងការប្រកួតប្រជែងនេះ។ បេក្ខជនត្រូវសរសេរបកស្រាយប្រធានបទ ឱ្យបានល្អយ៉ាងតិច១០ទំព័រ ខ្នាតក្រដាស A4 ជាសំណេរដោយកុំព្យូទ័រ ប្រើប្រាស់ទម្រង់អក្សរ Khmer OS Muol Light ទំហំ១២ និង Khmer OS Siemreap ទំហំ១២។ 
 
កាលបរិច្ឆេទឈប់ទទួលស្នាដៃ ត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទីជាកំហិត។ ទំនាក់ទំនងផ្ញើស្នាដៃ តាមរយៈតេលេក្រាម ០១០ ២២ ០៧ ៨៨ និងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ ០១១ ២២ ៨៨ ៥២៕

Tag:
 អប់រំ
  ក្រសួងអប់រំ
  អក្សរសិល្ប៍
  ទិវាអំណាន
  សម័យក្រោយអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com