ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជីវកម្ម«ស្ដេចប្រេងសណ្ដែកផ្កាយ»របស់អ្នកស្រី ចរិយា បានផ្ដល់ការងារដល់ស្រ្តីមេផ្ទះ និងនិស្សិត
06, Feb 2022 , 9:19 am        
រូបភាព
អ្នកស្រី ជោតិ  ចន្ទ័ចរិយា អគ្គនាយិកាក្រុមហ៊ុន ស្តេចប្រេងសណ្តែកផ្កាយ
អ្នកស្រី ជោតិ ចន្ទ័ចរិយា អគ្គនាយិកាក្រុមហ៊ុន ស្តេចប្រេងសណ្តែកផ្កាយ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ អ្នកស្រី ជោតិ ច័ន្ទចរិយា ជាអគ្គនាយិកាក្រុមហ៊ុនចែកចាយផលិតផល «ស្តេចប្រេងសណ្តែកផ្កាយ» ដែលមានទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អ្នកស្រី ជោតិ ច័ន្ទចរិយា បញ្ជាក់ថា ស្ដេចប្រេងសណ្ដែកផ្កាយ ជាផលិតផលជំនួយសុខភាព និងបានផ្ដល់ការងារ និងបង្កើនចំណូលដល់ស្រ្តីមេផ្ទះ និងនិស្សិតជាច្រើននាក់។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»  និងអ្នកស្រី ជោតិ ច័ន្ទចរិយា ដូចតទៅ៖

 
 
អ្នកស្រី ជោតិ ច័ន្ទចរិយា បានឱ្យកម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ  ដឹងថា មូលហេតុដែលអ្នកស្រី សម្រេចចិត្តបើកក្រុមហ៊ុនចែកចាយផលិតផល«ស្តេចប្រេងសណ្តែកផ្កាយ»នេះ ព្រោះចង់បង្ហាញពីមោទកភាព ដែលកូនខ្មែរអាចផលិត ផលិតផលមានគុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលពីបរទេស។ ផលិតផលនេះ ត្រូវបានចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជាជាង២ឆ្នាំមកហើយ ដោយតំណាងចែកចាយលក់របស់ក្រុមហ៊ុន ភាគច្រើនជាស្ត្រី និងសិស្សនិស្សិត។  
 
បើតាមនាយិការូបនេះ ផលិតផលស្តេចប្រេងសណ្តែកផ្កាយ មានគុណសម្បតិ្តច្រើនដល់សុខភាព ពិសេសមនុស្សដែលមានចាប់ពី៥០ឆ្នាំឡើងទៅ។ ប៉ុន្តែផលិតផលប្រភេទនេះ ក៏មានការប្រកួតប្រជែងច្រើនផងដែរនៅលើទីផ្សារ ហើយជួនកាល ក្រុមហ៊ុនអ្នកស្រី ក៏ជួបប្រឈមនឹងការខាតបង់ខ្លះដែរ។ ទោះជាយ៉ាងនេះ ស្ត្រីរូបនេះ នៅតែជម្នះទៅមុខ ព្រោះចង់ផ្តល់ឱកាសការងារ និងប្រាក់ចំណូលដល់តំណាងចែកចាយរបស់ក្រុមហ៊ុន។
 
«ខ្ញុំរីករាយដែលបាន ចូលរួមជួយផ្តល់ឱកាសការងារដល់បងប្អូនស្រ្តីមេផ្ទះ ព្រោះ ពួកគាត់ជាមនុស្សសំខាន់ណាស់ ក្នុងក្រុមគ្រួសារ ក្នុងការជួយរកចំណូល និងជាអ្នកគិតគូរពីសុខភាព របស់សមាជិកគ្រួសារពួកគាត់ទៀតផង។ ខ្ញុំក៏ចង់ផ្តល់ការងារក្រៅម៉ោងដល់និស្សិតដែលចាប់អារម្មណ៍យកលក់បន្ត ដើម្បីបានចំណូលខ្លះសម្រួលដល់ការសិក្សារបស់ពួកគាត់ដែរ»។ អ្នកស្រី ជោតិ ច័ន្ទចរិយា បញ្ជាក់ដូច្នេះ៕
 
អ្នកស្រី ជោតិ  ចន្ទ័ចរិយា និងក្រុមគ្រួសារ


 

Tag:
 SMEs
  កសិកម្ម
  សណ្តែកផ្កាយ
  ជោតិ ច័ន្ទចរិយា
© រក្សាសិទ្ធិដោយ thmeythmey.com