ជាតិ
ការនេសាទត្រីស្លឹកឫស្សីដោយ «កញ្ច្រែងលួងត្រី»
07, Feb 2022 , 7:59 am        
រូបភាព
អ្នកនេសាទកំពុងនេសាទត្រីស្លឹកឫស្សី ដោយប្រើកញ្ច្រែងលួងត្រី នៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា
អ្នកនេសាទកំពុងនេសាទត្រីស្លឹកឫស្សី ដោយប្រើកញ្ច្រែងលួងត្រី នៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា
ដោយ:
ប្រជាជនកម្ពុជា ជាច្រើនគ្រួសារ បានពឹងផ្អែកលើការនេសាទដើម្បីចិញ្ចឹមជីវិត។ ពួកគេ ប្រើប្រាស់បច្ចេកទេស និងឧបករណ៍នេសាទខុសៗ ដើម្បីនេសាទត្រី។ កញ្ច្រែងលួងត្រី គឺជាឧបករណ៍នេសាទខ្នាតតូចមួយ ក្នុងចំណោមឧបករណ៍នេសាទខ្នាតតូចជាច្រើន ដែលពួកគេបានប្រើប្រាស់។

 
កញ្ច្រែងលួងត្រី ត្រូវបានផលិតឡើងពីបន្ទះឫស្សី និងផ្តៅ ដែលមានអង្កត់ផ្ចិត ០.៨ ដល់ ១.៥ ម៉ែត្រ និងជម្រៅ ៤០ ស.ម។ អ្នកនេសាទ ប្រើប្រាស់កញ្រ្ចែងលួងត្រី ដើម្បីចាប់ត្រីល្អិតៗ ដូចជាត្រីស្លឹកឫស្សីជាដើម ដែលពួកវាបានមកប្រមូលផ្តុំគ្នាលើផ្ទៃទឹក។
 
ជាទូទៅ ការនេសាទដោយប្រើកញ្ច្រែងលួងត្រីនេះ គឺប្រព្រឹត្តឡើងនៅលើទូក។ អ្នកនេសាទកាន់កញ្ច្រែងដោយដៃទាំងពីរ រួចជ្រមុជចូលទៅក្នុងទឹក។ ដើម្បីទាក់ទាញត្រី អ្នកនេសាទយកបំណែកត្រីអណ្តែង ជ្រលក់ក្នុងខ្លាញ់ត្រី រួចយកទៅកូរនៅលើផ្ទៃទឹក ធ្វើជានុយទាក់ទាញត្រីឱ្យមកប្រមូលផ្តុំគ្នានៅក្បែរទូក។ ពេលត្រីបានមកប្រមូលផ្តុំគ្នាច្រើនហើយ អ្នកនេសាទក៏លើកញ្ច្រែងនោះឡើង រួចចាក់ត្រីចូលទៅក្នុងទូកតែម្តង។ ប្រតិបត្តិការនៃការនេសាទនេះ គឺមានភាពរហ័សរហួន និងមានរយៈយូរដល់រាប់ម៉ោង។ សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅមើលវីដេអូ ស្តីអំពីរបៀបនៃដំណើរការនេសាទដោយប្រើកញ្ច្រែងលួងត្រីនេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com