កីឡាជាតិ
ជាតិ
ស្លាកសញ្ញាផ្លូវការរបស់ Cambodian Premier League រចនាតាមផែនទីកម្ពុជា
10, Feb 2022 , 12:14 pm        
រូបភាព
ដោយ: រួបរួម
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា បានប្រកាសស្លាកសញ្ញាផ្លូវការរបស់ក្រុមហ៊ុន និងក្របខណ្ឌ Cambodian Premier League (លីគ១ និងលីគ២)។ ពិធីប្រកាសបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។





Cambodian Premier League ដែលប្រើអក្សរកាត់ជា CPL គឺជាប្រតិបត្តិករលីគបាល់ទាត់អាជីពផ្លូវការតែមួយគត់នៅកម្ពុជា ដោយបានកាន់កាប់ដំបូងនៃលីគបាល់ទាត់អាជីពកម្ពុជា បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។



សម្រាប់ឆ្នាំ២០២២នេះ ក្របខណ្ឌបាល់ទាត់កម្ពុជា ឈានដល់កម្រិតអាជីពមួយទៀត ដោយមានការប្រកួតស្តង់ដារទាំងលំដាប់កំពូល និងលំដាប់ទីពីរ។

សម្រាប់ស្លាកសញ្ញា (Logo) ថ្មី ក្រុមហ៊ុន CPL បានរចនាដោយយកលំនាំតាមទម្រង់ផែនទីប្រទេសកម្ពុជា ជាមួយនឹងអក្សរ C, P, L ។

សម្រាប់ឡូហ្គោពណ៌ខ្មៅ ជាតំណាងឲ្យក្រុមហ៊ុនលីគកម្ពុជាផ្ទាល់ ដោយមានអក្សរពេញ Cambodian Premier League ពណ៌ខ្មៅផងដែរ។

ក្របខណ្ឌខេមបូឌានព្រីមៀរលីគ  ឬលីគ១ មានឡូហ្គោពណ៌ក្រហម ដោយអក្សរខ្មៅខាងក្រោមសរសេរថា Cambodian Premier League រីឯលីគ២ មានឡូហ្គោពណ៌បៃតង ជាមួយនឹងអក្សរពណ៌ខ្មៅ Cambodian League 2។

រីឯពណ៌បៃតង គឺជាឡូហ្គោរបស់លីគ២ ដោយអក្សរខាងក្រោម Cambodian Premier League មានពណ៌ខ្មៅដូចគ្នា។

សម្រាប់ការរចនាមួយបែបទៀត (CPL Emblem)  អក្សរ និងឡូហ្គោ ស្ថិតនៅក្នុងស៊ុម ដោយអក្សរស្ថិតនៅពីលើវិញ។ Cambodian Premier League ពណ៌ស ផ្ទៃពណ៌ខ្មៅ រីឯ Cambodia League 2 វិញ លេខ2 ស្ថិតក្នុងផ្ទៃពណ៌បៃតង។

ទាក់ទងនឹងអត្ថន័យនៃពណ៌ CPL បានបកស្រាយថា ពណ៌ខ្មៅជានិមិត្តសញ្ញាតំណាងអោយសាជីវកម្មនិងការយល់ឃើញនៃគំនិតឆ្នែប្រឌិតថ្មីៗ។ ពណ៌ក្រហមនៃ (លីគទី១) League 1 ត្រូវបានបំផុសគំនិតដោយទង់ជាតិកម្ពុជា ហើយក៏ជាសញ្ញានៃព្រះអាទិត្យរះ និងការតាំងចិត្ត។ ពណ៌បៃតងនៃ (លីគទី២) League 2 តំណាងឱ្យយុវជន ការដុះពន្លកនៃដើមឈើ និងអ្វីៗដែលចាប់ផ្តើមថ្មី។

លើសពីនេះទៅទៀតរូបស្រមោលទាំងអស់នៅក្នុងរូបសញ្ញាត្រូវបានបំផុសគំនិតដោយរូបស្រមោលរបស់ខ្មែរ បន្ថែមពីលើនិមិត្តរូបនៃទឹកដីកម្ពុជា៕











© រក្សាសិទ្ធិដោយ thmeythmey.com