កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីជឺជិតស៊ូសម្តែងផ្នែកនារី បានមេដាយប្រាក់
× កីឡាការិនីជឺជិតស៊ូសម្តែងផ្នែកនារី ទឹន សុវណ្ណលីនណា និងហេង ស៊ីវហ៊ាង ទទួលបានមេដាយប្រាក់ លើវិញ្ញាសាសម្តែងជាគូនារី (Womens' Show) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC កោះពេជ្រ នាថ្ងៃទី៤ ខែឧសភា នេះ។
សុវណ្ណលីនណា និងស៊ីវហ៊ាង ចាញ់ពិន្ទុក្រុមកីឡាការិនីថៃ រីឯមេដាយសំរឹទ្ធស្ទួន បានទៅលើក្រុមកីឡាការិនីវៀតណាម និងហ្វីលីពីន។
© រក្សាសិទ្ធិដោយ thmeythmey.com