កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ត្រៀមបំបែកកំណត់ត្រាស៊ុតច្រើនជាងគេនៅ Premier League ក្រោយជួយ Man City ឈ្នះ Westham 3-0
04, May 2023 , 5:10 pm        
រូបភាព
រូបពីហ្វេសប៊ុក Manchester City
រូបពីហ្វេសប៊ុក Manchester City
ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ត្រៀមបំបែកកំណត់ត្រា ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្របខណ្ឌ Premier League ក្រោយជួយឱ្យ Manchester City យកឈ្នះលើ West Ham ដោយលទ្ធផល៣-០ នៅថ្ងៃទី៤ ឧសភា។



គ្រាប់បាល់ទាំង៣គ្រាប់នេះ សម្រេចបានដោយខ្សែការពារ N. Ake នៅនាទី៥០ តាមរយៈការបញ្ចូនបាល់យ៉ាងល្អពីសំណាក់កីឡាករ R. Mahrez ។ ២០នាទីក្រោយមក ខ្សែប្រយុទ្ធ Haaland ថែមមួយគ្រាប់ទៀត នៅនាទី៧០ ក្រោយពីការបញ្ជូនបាល់ពី J. Grealish មុននឹងខ្សែបម្រើស្លាប P. Foden បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៨៥ មុនចប់ការប្រកួត។
 
មួយគ្រាប់របស់ Haaland បានជួយឱ្យរូបគេ ក្លាយជាកីឡាករសំខាន់ និងត្រៀមបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេ នៅក្របខណ្ឌ Premier League ។ គិតត្រឹមសប្ដាហ៍ទី៣៤នេះ Haaland ស៊ុតបានចំនួន៣៥គ្រាប់ ខណៈការប្រកួតនៅសល់៤ដងទៀត។ ប៉ុន្តែ Man City នៅសល់៥ប្រកួតក្នុងដៃ។
 
Haaland ត្រៀមបំបែកកំណត់ត្រាអតីតកីឡាករសញ្ជាតិអង់គ្លេស Ron Davies ដែលស៊ុតបញ្ចូលទីបាន ៣៧ គ្រាប់ ក្នុងការប្រកបអាជីពនៅក្លិបSouthampton ក្នុងឆ្នាំ ១៩៦៦-៦៧។ 
 
បច្ចុប្បន្ននេះ Man City ឈរនៅចំណាត់ថ្នាក់លេខ១ ដោយមាន៧៩ពិន្ទុ ក្នុងការប្រកួត៣៣លើក តាមពីក្រោយដោយ Arsenal ដែលមាន៧៨ពិន្ទុ ដែលប្រកួត៣៤លើក។ Man City មានប្រៀបជាង Arsenal ក្នុងការពានរង្វាន Premier League ដោយសារលើស១ពិន្ទុ និងសល់១ប្រកួតក្នុងដៃ៕

Tag:
 (Haaland
  កីឡាអន្តរជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com